ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍ចុះពីស្ពានព្រែកព្នៅដាច់សាប៉ែនបេីកគេចធ្លាក់ចូលរណ្តៅ

ចែករំលែក៖

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ង់ត៍ចុះពីស្ពានព្រែកព្នៅដាច់សាប៉ែនបេីកគេចចេញពីផ្លូវធ្លាក់ចូលប្រឡាយលិចរថយន្តសំណាល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង៨ព្រឹកថ្ងៃទី​១៩ ខែកញ្ញា​ ឆ្នាំ​២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះចំណុចប្រឡាយក្បែរចិញ្ចេីមផ្លូវមួយកន្លែងក្នុងភូមិព្រែកតារ័ត្ន​ សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។

ប្រភពពត៌មាននៅកន្លែងកេីតហេតុឲ្យដឹងថានៅមុនពេលកេីតហេតុរថយន្តបានបេីកពីលិចទៅកេីតចុះពីលេីស្ពានព្រែកព្នៅហេីយរថយន្តបានដាច់សាប៉ែនដោយសាតៃកុងខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃក៏បត់ចង្កូតគេចផ្លូវធ្លាក់ចូលប្រឡាយតែម្តង។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានបនទៅដល់ពិនិត្យមិនឃេីញប៉ះពាល់សម្បត្តិរបស់រដ្ឋក៏អនុញាតិអោយភាគីរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ជ្រោយពេជ្រ


ចែករំលែក៖