ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែបុរសម្នាក់បានបើក រថយន្ត RX300 ជាន់ហ្វ្រាំងមិនស៊ីបានរេចង្កូតទៅបុករះម៉ូតូ និងរថយន្តបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើនម្នាក់ ហើយភ្លាមនោះត្រូវបានរថយន្តសង្ក្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១ និង៣០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A-0984 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៩ ក្នុងទិសដៅពីត្បូងមកជើង ខណ:មកដល់កន្លែងកើតហេតុឡានជាន់ហ្រ្វាំងមិនស៊ី ក៏បានរេចង្កូតទៅបុករះម៉ូតូ និងរថយន្តបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើនម្នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្ត និងអ្នកបើកបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ សរស្មី