ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហ្វត បុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយបើកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពពីសមត្តិកិច្ចបានឲ្យដឹងថា នៅម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍១ នៅលើដងផ្លូវជាតិលេខ៤ ជិតបញ្ជបង់ប្រាក់អូរចំណារ ភូមិ/ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត០១គ្រឿងម៉ាក ហ្វត ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២AU ៤១៩៩ ទិសដៅពី ខេត្តព្រះសីហនុទៅភ្នំពេញ អ្នកបើកបរគេចខ្លួនបាត់ មកដល់ចំណុចកើតហេតុខាងលើ រថយន្តបានប៉ះនិងម៉ូតូ០១ គ្រឿងម៉ា Futur ពណ៌ក្រហម ពាក់ស្លាកលេខ ៦៨ F១ ០៧៥៥៨ ទិសដៅឆ្លងថ្នល់ពីលិចមកកើត បណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ដេន ភា ភេទប្រុសអាយុ៣៨ ឆ្នាំមានទីលំនៅប្រទេសវៀតណាម រងរបួសធ្ងន់ ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ និងប្រពន្ធរួមដំណើរពីក្រោយឈ្មោះ ភាន ខាន អាយុ៣៦ឆ្នាំ រងរបួសស្រាល ។
ចំណែកវត្ថុតាង ទាំងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖