ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវ២ក្រុមចូលផឹកសុីក្នុងភោជនីយដ្ឋាន យីហោ កន្លែងចាស់បង្កជម្លោះវាយគ្នាផ្អេីលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់ពីភ្ញៀវពីរក្រុមបានចូលផឹកស៊ីនៅក្នុងភោជនីយដ្ឋាន យីហោ កន្លែងចាស់ តាមបណ្តោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ស្រាប់តែបង្កជាជម្លោះឈានទៅដល់ប្រេីហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យរបួសជាច្រេីននាក់រួមទាំងបុគ្គលិកផងដែរ​ហេីយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩។

តាមកាបញ្ជាក់ពីបុរសជាអ្នកគ្រប់គ្រងនៅនិងកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុគេឃើញភ្ញៀវមួយក្រុមមានគ្នាជិត២០នាក់បាននាំគ្នាចូលមកផឹកសុីនៅចំណុចទីតាំងកើតហេតុជាធម្មតាខណៈនោះក៏មានភ្ញៀវមួយក្រុមទៀតមានគ្នា៨នាក់បានចូលមកផឹកសុីតុក្បែរគ្នាដោយភាគីទាំងសងខាងមិនមានទំនាស់អ្វីនិងគ្នានោះទេ លុះមកម៉ោងកើតហេតុខាងលើស្រាប់តែ ភាគីខាងមានគ្នា៨នាក់នោះបាននាំគ្នាចេញមកក្រៅរួចដើចូលទៅវិញយកដបស្រាបៀរ វាយទៅភាគីខាងមានគ្នាជិត២០នាក់ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីល និងរបួសជាច្រេីននាក់រួមទាំងសម្ភារផងដែរ។

បន្ទាប់មកជនបង្កមិនបង្អង់យូរបាននាំគ្នាឡើងជិះរថយន្ត ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកសួរនាំនិងនាំអ្នកគ្រប់គ្រង់ហាងនៅនឹងកន្លែងកើតហេតុខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋាទឹកល្អក់៣ដើម្បី ជួយបំភ្លឺជំុវិញករណីហិង្សានិងដាក់បណ្តឹង ងាយស្រួលសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖