ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងបេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកNAVARA ក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចចេញពីជូរមួយកង់ចំណែករថយន្តដាច់ការឡេទៅមុខលែងរួច។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុច​មុខសូហ្វីតែល​ ភ្នំពេញ​   តាមបណ្តោយផ្លូវសុធារស់​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកNAVARA ពណ៌ស​  ពាក់ស្លាកលេខកោះកុង 2B 6000​ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវសុធារស់ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនសង្ស័យស្រវឹង​ ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្បាលនាគវៀចចេញមួយកង់ចំណែករថយន្តដាច់កាឡេទៅមុខលែងរួចសំណាងមិនមានអ្នករងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញនៃស្នងការនគរបាលជាតិដេីម្បីរង់ចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖