ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកមិនគោរពភ្លើងស្តុបត្រូវបានរថយន្តតូយ៉ូតាព្រូសជ្រុលចង្កូតបុកនៅស្តុបកាណាឌីយ៉ា

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តបែនដឹកដីបើកមិនគោរពភ្លើងស្តុបត្រូវបានរថយន្តតូយ៉ូតាព្រូសបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងដែលមិនបង្កឲ្យអ្នករងរបួស ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០ និង៣០នាទីយប់ថ្ងៃទី ១៩ ខែកញ្ញា​ឆ្នាំ២០១៩ត្រង់ចំណុចផ្លូវបែកជាបួនផ្លូវព្រះមុនីវង្សកែងនឹងផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតនៅក្នុងសង្កាត់​មនោរម្យ​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ​3E-0446​ បេីកបរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង ខណៈមកចំណុចកើតហេតុស្តុបកាណាឌីយ៉ាភ្លើងក្រហមឃើញរាងស្រឡះគាត់ជាន់បន្ថែមល្បឿនទៅមុខ ក៏ត្រូវបានរថយន្តតូយ៉ូតាព្រូសពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ​ 2AQ-8017​មួយគ្រឿងទៀត​ បើកបរដោយបុរសជនជាតិចិន និងមិត្តភ័ក្រ ក្នុងទិសដៅពីលិចមកកើត​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីជាន់ហ្វ្រាំងមិនទាន់បុករថយន្តធុនបែនដឹកដីពេញទំហឹងបណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខ​ ។​

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ​ និងមានតំណាងរថយន្តដឹកដីមកដល់ចរចាជាមួយនឹងភាគីជនជាតិចិនបានព្រមព្រៀងសងសំណងទៅឲ្យខាងរថយន្តជនជាតិចិនចំនួន ២០០ដុល្លារ បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ជ្រោយពេជ្រ


ចែករំលែក៖