ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនជាតិចិនដេកស្លាប់ដោយមិនដឹងមូល​ហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិន ម្នាក់បានដេកស្លាប់នៅក្នុងផ្ទះហាង បញ្ចំាភីនសុីន ត្រូវបានគេសង្ស័យថាខ្យល់គ​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅព្រឹកថ្ងៃទី​២០​ ខែកញ្ញា ឆ្នាំ​២០១៩​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​  ខណ្ឌ​ចំការមន​  រាជធានីភ្នំពេញ​ ។

ជនរងគ្រោះជាជនជាតិចិនអាយុ៥០ជាង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា​មុនកើតហេតុបានជនរងគ្រោះជាជនជាតិចិនខាងលើបានដេកនៅក្នុងផ្ទះហាង បញ្ចំាភីនសុីន  កើតហេតុខាងលើលុះដល់ព្រឹកឡើងដេកយូរពេកដោយមិនឃើញងើបក៏ត្រូវមានជនជាតិចិន បានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ភ្លាមៗនោះជនជាតិចិនក៏បានរត់ទៅប្រាប់សន្តិសុខហើយក៏មកប្រាប់សមត្ថកិច្ចមូលដ្នានថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយក្រោយមកក៏បាននាំគ្នាទាក់ទងទៅរថយន្តដឹកសពយកទៅដាក់វត្តស្ទឹងមានជ័យ៕ សរស្មី


ចែករំលែក៖