ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខ រដ្ឋបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស្លាកលេខ រដ្ឋបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅ ម៉ោង១១យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ ៦ ខាងមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្ក ម៉ាក Ford Ranger ពាក់ស្លាកលេខ រដ្ឋ13- 2-9090។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញFord Ranger ពាក់ស្លាកលេខ រដ្ឋ13- 2-9090 បើកតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅចូលរាជធានីភ្នំពេញ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖