ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ជិត២០នាក់និង រាប់បាន់នាក់កើតជំងឺគ្រុនឈាមនៅប៉ាគីស្ថាន

ចែករំលែក៖

រដ្ឋាភិបាលប៉ាគីស្ថានបានចាត់វិធានការ កម្ចាត់មូស ខ្លាដែល​បង្កឲ្យកើតជំងឺ​គ្រុនឈាមជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ។ តាមរបាយការណ៍​ជំងឺគ្រុន​​ឈាម​​បានឆក់យកជីវិត​ពលរដ្ឋប៉ាគីស្ថាន​យ៉ាងតិច​១៦នាក់ និង​៩ ៦៣៤នាក់​ផ្ទុក​នូវជំងឺមួយនេះ ។

មន្ត្រីសុខាភិបាល​ប៉ាគីស្ថាន​បានថ្លែង​កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថា ជំងឺគ្រុនឈាម​បានចម្លងរាលដាល និងសម្លាប់ពលរដ្ឋអស់១៦នាក់ហើយ និង​៩ ៦៣៤នាក់ផ្សេងទៀត​បានឆ្លងគិតក្នុងឆ្នាំ២០១៩នេះ ។

ប្រភពបញ្ជាក់ថា គ្រាន់តែ​ខេត្តភាគខាងត្បូង Sindh មានករណីជំងឺគ្រុនឈាមនេះ​២ ១៣២នាក់, ខេត្ត Punjab ភាគខាងកើត​របស់ប៉ាគីស្ថាន មាន ២ ៨១៦ករណីគ្រុនឈាម, ខេត្ត Balochistan ភាគនិរតី​ ១ ៧៧២ករណី, ខេត្ត Khyber Pakhtunkhwa ភាគពាយព្យ ១ ៦១២ករណី, រដ្ឋធានីអិស្លាម៉ាបាដ ១ ២១០ករណី និង​តំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន មានផ្ទុះជំងឺគ្រុនឈាម​៩២ករណីផងដែរ ។

ក្នុងចំណោមអ្នកជំងឺគ្រុនឈាមទាំងនោះ ៨នាក់បានបាត់បង់ជីវិត​នៅក្នុងខេត្ត Sindh, នៅខេត្ត Balochistan ស្លាប់៣នាក់, ទីក្រុងអិស្លាម៉ាបាដ ស្លាប់៣នាក់ និង​ខេត្ត Punjab ស្លាប់២នាក់ ។

មន្ត្រីពាក់ព័ន្ធនៅក្នុងប្រទេសនេះ ក៏បានចាត់វិធានការ​សម្អាត និងកម្ចាត់ទីជម្រក​បង្កើតសត្វមូស​ ដែលជាប្រភពចម្លងនៃជំងឺគ្រុនឈាមផងដែរ ។

ស្ថិតិរបស់មន្ត្រី​ប៉ាគីស្ថាន​ តាំងពីឆ្នាំ២០១០រហូតមក ប៉ាគីស្ថានមានជំងឺគ្រុនឈាម​នេះជាង ៦០ ០០០ករណី ក្នុងនោះ ៣៥០ករណី​បានស្លាប់​នៅទូទាំងប្រទេស ៕


ចែករំលែក៖