ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ចងកសម្លាប់ខ្លួនដោយគ្មានអ្នកណាដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់ធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនឯងនឹងមែកស្វាយក្រោយផ្ទះ ។ ហេតុការណ៍នេះដឹងនៅម៉ោង ១៥និង៤៥នាទី ថ្ងៃសុក្រ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ផេង ភ័ណ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ ឈ្មោះ គិត ញ៉ឹង ភេទស្រី អាយុ៤៨ ឆ្នាំ (ត្រូវជាម្ដាយមីងបង្កើត) បានបំភ្លឺប្រាប់ថាៈក្មួយរបស់គាត់ជាកូនកំព្រារស់នៅជាមួយគាត់តាំងពីតូច នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល១៤និង១៥នាទី ក្មួយរបស់គាត់បានអង្គុយលេងជាមួយគាត់នៅក្រោមផ្ទះ មួយសន្ទុះគាត់ក៏ដើរទៅដេកលេងជាមួយ ឈ្មោះ រឿង ត្រូវជាក្មួយដែរ ហើយមិនបានដឹងថា ឈ្មោះ ភ័ណ ទៅណាទេ លុះដល់ម៉ោងប្រហែល ១៥និង៤៥នាទីប្ដីរបស់គាត់បានត្រឡប់មកពីឃ្វាលគោវិញ បានឲ្យកូនស្រីរបស់គាត់ ឈ្មោះ ផល សេងអ៊ី ទៅដុតភ្លើងឲ្យគោនៅក្រោយផ្ទះតែមិនដល់កន្លែងដែល ឈ្មោះ ផេង ភ័ក្រ (ត្រូវជាបងរបស់ សព) នោះទេ ពេលនោះកូនស្រីគាត់រាងដូចជាព្រឺៗសម្បុរក៏ស្រែកហៅឪពុកមកជួយព្រោះខ្លាច ពេលឪពុកកំពុងដុតភ្លើង កូនស្រីគាត់ ក៏បែរមុខទៅទិសខាង កើតស្រាប់តែឃើញ អាវមនុស្សនៅលើដើមស្វាយរាងពណ៌ខៀវៗវាក៏ស្រែកថាម៉ែ ពុកអើយជួយផង មានអ្នកណាមកចងកនៅដើមស្វាយ ពេលនោះគាត់និងបងប្អូនក្នុងភូមិបាននាំគ្នារត់ទៅមើលស្រាប់តែឃើញក្មួយប្រុសរបស់គាត់ ចងករនិងក្រមាពណ៌ក្រហមឆ្នូតខៀវទៅនឹងដើមស្វាយ ស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ។

ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលប៉ុស្ដិ៍ឃុំសាគ្រាមបានចុះដល់ កន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា សាកសពមាន ស្នាមជាំជុំវិញកចំនួន ១កន្លែង និងមានលានអណ្ដាតចេញមកក្រៅ និងមានចេញទឹកសថ្លា នៅចុងលឹង្គ ក្រៅពីស្លាកស្នាមខាងលើ យើងពិនិត្យពុំឃើញមានអ្វីទៀតឡើយ រួចបានសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត (ចងក)ដោយខ្លួនឯងដោយមិនពាក់ព័ន្ធបទល្មើសព្រហ្ម ទណ្ឌណាមួយឡើយ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖