ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX-330 បើកបោះពួយជ្រុលចង្កូតបុុកក្បាលថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ សង្ស័យស្រវឹងស្រា បេីករថយន្តឡិចសុីស RX-330 ក្នុងល្បឿនលឿដូចហោះក៏ជ្រុលចង្កូត បុកក្បាលថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាលអោយក្រឡាប់ផ្ងារជើង តែសំណាងល្អ ដែលមិនបណ្ដាលឲ្យម្ចាស់រថយន្តរងរបួស ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចំណុចស្តុបស្ថានទូតវៀតណាម ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ កែង ផ្លូវលេខ៤២២​ សង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកលុចសុីស RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AZ-0336បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាក្នុងល្បឿនលឿនដូចហោះ​ ទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវមុនីវង្សលុះមកដល់ចំណុចកើតហេតុកែងផ្លូវ422 បានរេចង្កូតជ្រុលទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹង​ បណ្ដាលអោយបាក់ទ្រូងផ្លូវអស់មួយកង់​ ចំណែករថយន្តក្រឡាប់បះជេីងឡេីងលេី​ ហើយបណ្ដាលឲ្យឆេះរថយន្ត​ តែត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខ ម្នាក់ជួយសុំទឹកពីអ្នករត់កង់បីមកចាក់ពន្លត់ទាន់ពេល កុំអីឆេះគ្មានសល់ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៏នេះពុំបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ​។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​បានមកដល់ទីតាំងកន្លែងកេីតហេតុ​ បានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកវាស់វែងយករថយន្តបង្ក​ និងអ្នកបេីកបរទៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមនិតិវិធីច្បាប់៕ សរស្មី


ចែករំលែក៖