ព័ត៌មានទាន់ហេតុការណ៍៖

ខឹងមិត្តភក្តិរត់ចោលកន្លែងផឹកស៊ីឡើងឡានជាន់ដូចហោះបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទៅជប់លៀងជាមួយមិត្តភក្តិជាក្រុម ស្រាប់តែពលស្រវឹងរត់ចោលគ្នាខឹងចិត្តឡើងរថយន្តឡិចស៊ីស RX-៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-០៣៣៦ បើកដូចហោះជ្រុលទៅបុកទ្រូងពុះចែកផ្លូវបណ្ដាលឲ្យឡាប់ផ្ងារជើង ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ៤៣២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីនគរបាលផ្នែកវាស់វែងខណ្ឌបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបង្កហេតុម៉ាកឡិចស៊ីស RX ៣៣០ បើកបរមានឈ្មោះ សៅ ទិវា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមុនកើតហេតុបុរសបើកបររថយន្តចេញពីហាងផឹកស៊ីជាមួយមិត្តភក្តិ ហើយស្រវឹងរៀងខ្លួន ក៏រត់ចោលទុកខ្លួននៅម្នាក់ឯងហើយខឹងចិត្តឡើងបើករថយន្តលឿនដូចហោះជ្រុលទៅបុកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងមានហុយផ្សែងចេញមកក្រៅ សំណាងល្អមិនឆេះឡានបងប្អូនប្រជាពលរដ្ឋនាំគ្នាយកទឹកទៅជះ និងបើកទ្វាររថយន្តទាញអ្នកបើកបរចេញមកក្រៅ តែបែរជាម្ចាស់រថយន្តទះអ្នកដែលជួយមួយកំផ្លៀង តែយ៉ាងណាសន្តិសុខឯកជននៅតែមិនខឹងសំ ខាន់អ្នកបើកបរស្រវឹងខ្លាំងពេក ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានអ្នកណារបួសទេ គ្រាន់តែខូចខាតរថយន្តស្ទើរទាំងស្រុងហើយក៏បានប្រគល់រថយន្តបង្កហេតុឲ្យទៅខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការ ដើម្បីស្ទួចយករក្សាទុករង់ចាំសងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋផងដែរ ៕ សរស្មី


ចែករំលែក៖