ខេត្តសៀមរាប៖ បុរសម្នាក់លង់ទឹកស្លាប់កាលពីវេលាម៉ោង១៦និង០០នាទីនៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ខាងលិចភូមិព្រះលាន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រហែល១៥០ ម៉ែត្រ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ វឿ សល់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានលង់ទឹកក្នុងវាលស្រែដែល មានជម្រៅទឹកប្រហែល ០.៧០ ម៉ែត្រ ។
មូលហេតុ ជនរងគ្រោះទៅដាក់មោងបណ្ដាលឲ្យលង់ទឹកស្លាប់ ដោយសារមានជំងឺសរសៃប្រសាទ ជំងឺសួត រ៉ាំរៃជាយូរឆ្នាំ និងតាមការបំភ្លឺពីក្រុមគ្រួសារបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យពិនិត្យសាកសពរួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចបានប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី