ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌនិងគ្រឿងញៀនចូលខ្លួន! បើករថយន្តដេញបុកម៉ូតូបុរសម្នាក់ធ្លាក់បឹង

ចែករំលែក៖

ខេត្តកណ្តាល ៖  បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ២០១៩ ព្រោះប្រចណ្ឌនឹងបុរសក្នុងភូមិជាមួយគ្នាថាបានស្រលាញ់ប្រពន្ធខ្លួន ហើយបាន​គំរាម​ថា​ នឹង​សម្លាប់ចោល។ មិនតែប៉ុណ្ណោះថែមទាំង​បើករថយន្ត​ដេញ​បុក​ម៉ូតូបុរស​ម្នាក់នោះធ្លាក់បឹងកប់ភក់ទៀតផង ។

មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យខាងលើ ​ឈ្មោះ ឆាយ សំណាង អាយុ​៣៤ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​​​កៀន​ស្វាយ មុខរបរ​បើករថយន្ត​ដឹក​ដី ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​រថយន្ត​១​គ្រឿង ។ ចំណែកជន​រង​គ្រោះ​ឈ្មោះ សូ រាប អាយុ​៣១​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា ជា​កសិករ ។

ប្រភពដដែលបានឲ្យដឹងទៀត​ថា ដោយសារតែ​ប្រចណ្ឌ​ប្រពន្ធ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រលប់ ជនសង្ស័យ​បាន​ដើរ​ចូល​មក​ក្រោមផ្ទះ​ជន​រង​គ្រោះ​រួច​ចោទ​ថា «​អ្ហែង​សហាយស្មន់​ជា​មួយ​ប្រពន្ធ​អញ​» ។ ឯ​ជន​រង​គ្រោះ​ក៏​តប​ទៅ​វិញ​ថា «​ខ្ញុំ​មិន​បាន​ទាក់ទង​ប្រពន្ធ​បង​ទេ បង​ឯង​ទៅ​ផ្ទះ​វិញ​ទៅ» ។ ភ្លាម​នោះ ជនសង្ស័យ​ក៏​បាន​បោះពាក្យ​ថា «​អញ​នឹង​សម្លាប់​អ្ហែង និង​ប្រពន្ធ​អញ​ចោល​ទាំង​២​នាក់ បើ​អ្ហែង​នៅ​តែ​ទាក់ទង​គ្នា​» និយាយ​ហើយ​ជន​រូប​នេះ​ក៏​ដើរទៅ​ផ្ទះ​បាត់​ទៅ ។

លុះ​នៅ​ថ្ងៃ​ទី​២០ ​កញ្ញា វេលា​ម៉ោង​ប្រហែល​៨​និង​៣៥​នាទី​ព្រឹក ខណៈ​ជន​រង​គ្រោះ​កំពុង​កិនស្រូវ​នៅផ្ទះ​ឈ្មោះ ហៃ ដែល​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា ស្រាប់តែ​ជនសង្ស័យជិះ​ម៉ូតូ​ទៅ​រករឿង​ទៀត​ដោយ​និយាយ​ថា «​អ្ហែង​ត្រូវ​តែ​ទទួលខុសត្រូវ​លើ​ប្រពន្ធ​របស់​អញ​» ហើយក៏​បបួល​ជន​រង​គ្រោះ​ស្បថ​នៅ​ឯ​វត្ត ។ ពេល​នោះជន​រង​គ្រោះ​បាន​តប​វិញ​ថា ទៅ​មុន​ទៅ​ចាំ​ខ្ញុំ​ទៅ​តាម​ក្រោយ រួច​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ទៅ ។

រហូតដល់ ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ជន​រង​គ្រោះ​បានជិះ​ម៉ូតូ​ម្នាក់ឯង តាម​ទំនប់​ស្រែ​អំពិល​ជាប់​ប្រឡាយ​វរៈ​៥ ក្នុង​គោលដៅ​ទៅ​កន្លែង​ចិញ្ចឹម​ជ្រូក ពេល​នោះ​ជនសង្ស័យ​បាន​បើករថយន្ត​ដឹក​ដី​របស់​ខ្លួន​ដេញ​តាម​បុក​ជន​រង​គ្រោះតែម្តង ។ ខណៈ​ឃើញ​ដូច្នោះ ជន​រង​គ្រោះ​ក៏​ផ្តួល​ម៉ូតូ​នៅ​វាលស្រែ ជនសង្ស័យ​បើករថយន្ត​ជ្រុល​ហួស​ទៅ​មុខ​រួច​ស្រែកថា «​កុំ​តែ​អ្ហែង​ជិះ​ចូល​វាលស្រែ​ទាន់​កុំ​អី​អញ​បុកអ្ហែង​ឲ្យ​ងាប់​តែ​ម្តង​» ។ ដោយសារ​ឮ​ពាក្យ​នេះជន​រង​គ្រោះ​ក៏​ទុក​ម៉ូតូ​នៅ​វាលស្រែ រួចរ​ត់ទៅ​ប្រាប់​បងប្អូន​ឱ្យ​ជួយ និង​បាន​នាំ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឈើទាល ចំពោះ​ការ​ប្រមាថ​អាយុជីវិតខ្លួន​បែប​នេះ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹងខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សាកសួរ ។ ដោយសារ​ឮ​ពាក្យ​នេះជន​រង​គ្រោះ​ក៏​ទុក​ម៉ូតូ​នៅ​វាលស្រែ រួចរ​ត់ទៅ​ប្រាប់​បងប្អូន​ឱ្យ​ជួយ និង​បាន​នាំ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឈើទាល ចំពោះ​ការ​ប្រមាថ​អាយុជីវិតខ្លួន​បែប​នេះ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹងខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សាកសួរ ហើយជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ខាងលើ​ប្រាកដ​មែន និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង ។

បន្ទាប់មកជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី ពីបទការ​ប្រមាថ​អាយុជីវិត​អ្នក​ដទៃ ៕ ប្រាថ្នា


ចែករំលែក៖