ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់បង្ខាំងមនុស្សជំរិតទារប្រាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមអ្នករាយការណ៍ថា នៅក្នុងសណ្ឋាគារមានករណីបង្ខាំងមនុស្សជំរិតទារប្រាក់​ពីបុរសម្នាក់ជនជាតិវៀតណាមម្នាក់ទុកក្នុងបន្ទប់ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់លេខ២៣ សណ្ឋាគារតេតេប៉េ១ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ូ វ៉ាន់មិញ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលិញ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម និងឈ្មោះ វ៉ូ ឌឹកឌ័ន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិវៀតណាម មុខរបររ៉ូលិញ មានទីលំនៅឃុំញឹក ស្រុកកុងណូ ខេត្តថុកណុក ប្រទេសវៀតណាម។

ចំណែកជនរងគ្រោះង្វៀង ស៊ុងឡុក ភេទប្រុស អាយុ៦០ឆ្នាំជនជាតិ វៀតណាម មានទីលំនៅភូមិញឹកឃុថុងញឹក ស្រុកប៊ូដាំង ខេត្តបិនភឿក ប្រទេសវៀតណាម ដោយជំរិតទារប្រាក់ចំនួន១០០លានដុង (មួយរយលានដុង) ។

ប្រភពបន្តថា បន្ទាប់ពីប៉ុស្តិ៍រដ្ឋបាលបាវិតបានទទួលព័ត៌មានពីកម្លាំងផ្តល់ពត៌មាន បានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅបន្ទប់លេខ២៣ សណ្ឋាគារតេតេប៉េ១ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីបង្ខាំងមនុស្សជំរិតទារប្រាក់ ទើបកម្លាំងសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវ និងបានឃាត់ខ្លួនមុខសញ្ញា ដែលជាជនសង្ស័យចំនួន០២នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្ត តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖