ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកឡានដឹកហ្គាសដែលរងរបួសហើយរត់រកឲ្យគេជួយនោះ បានទទួលមរណភាពហើយ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅក្នុងបណ្តាញសង្គមហ្វេសបុកបានលើកឡើងថា បុរសវ័យចំណាស់ម្នាក់ដែលមានមុខរបរជាអ្នកបើកបរឡានដឹក ហ្គាស ហើយមានរបួសក្នុងហេតុការណ៍ផ្ទុះស្ថានីយលក់ហ្គាសនៅកណ្តាលក្រុងសៀមរាបនោះ បានទទួលមរណភាពហើយ បន្ទាប់ពីជនរងគ្រោះ ត្រូវបានថៅកែក្រុមហ៊ុននាំទៅព្យាបាលក្រៅប្រទេស ។

សូមរម្លឹកថា ស្ថានីយបញ្ចូលហ្គាសរថយន្តLPG24 ម៉ោងមួយកន្លែង នៅកណ្តាលក្រុងសៀមរាបបានផ្ទុះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅ តាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន១២នាក់ រងរបួស ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ផងដែរ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានបុរសម្នាក់បានរត់ចេញពីកន្លែងកើតហេតុ ដោយត្រូវអណ្តាតភ្លើងឆាបឆេះស្បែករលេះរលួយពេញខ្លួន គួរ ឲ្យខ្លោចចិត្តណាស់ ហើយបានពឹងអ្នកនៅជិតនោះឲ្យជូនទៅពេទ្យតែគ្មានអ្នកណាម្នាក់មានចិត្តធម៌ ព្រមជូនទេ ។

បុរសរងគ្រោះដែលរត់រកឲ្យគេជួយជូនទៅមន្ទីរពេទ្យនេះ មានអត្តសញ្ញាណឈ្មោះ មឿន កុយ អាយុ ៤៦ឆ្នាំជា អ្នកបើកបររថយន្តដឹកហ្គាសខាងលើ គាត់មានកូន៦នាក់ក្នុងបន្ទុក រស់នៅ្ហក្នុងខេត្តសៀមរាប គាត់របួសធ្ងន់ ត្រូវម្ចាស់ក្រុមហ៊ុនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសថៃ ។

ដោយឡែកនៅពេលនេះ តាមរយៈហ្វេសបុក Chanthourn Cheng បានឲ្យដឹងថា បុរសដែលត្រូវភ្លើងឆេះខាងលើបានទទួលមរណភាពហើយ “សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូមឿន កុយ ផងក្មួយពិតជាមានការ សោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងដ៏សែនក្រៀមក្រំមួយនេះ សូមឲ្យ លោកពូបានទៅកាន់សុគតិភពឲ្យបានសុខចុះ ។

យ៉ា ងនេះក្តីករណីនេះគេឃើញមានអាជ្ញាធរខេត្ត និងសមត្ថកិច្ចចម្រុះក្នុង ខេត្ត បានប្រឹងប្រែងជួយសង្គ្រោះបានជាបន្តបន្ទាប់នោះដែរ ។ ក្នុងនោះ នគរបាលអន្តរាគមន៍ម្នាក់ ដែលប្រឹងប្រែងជួយពលរដ្ឋនោះហើយរងរបួសធ្ងន់នោះ ពេលគាត់បានធូរស្បើយខ្លះហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖