ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅបន្ទប់ជួលជាន់ទី ៣​ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែងជាន់ទី៣ ក្នុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យ ១ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះទី​ សុគុណ អាយុ ២៥ឆ្នាំ មុខរបរជាជាងជួសជុលទូរសព្ទ​ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ និងមានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បើតាមប្រភពព័ត៌មានពីផ្ទះជួលកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមិនមែនជាអ្នកជួលបន្ទប់នេះទេ គឺមកលេងជាមួយមិត្តភ័ក្តិដែលជានិស្សិត ហើយក៏បានមកដេកនៅបន្ទប់ជួលនេះ តែមិនដឹងថា មូលហេតុអ្វី ក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួនបែបនេះ។

បើតាមសម្ដីពីមិត្តភ័ក្កិជាម្ចាស់បន្ទប់ជួលបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ដោយសារតែរូបគេបានខលតាមទូរស័ព្ទទៅជនរងគ្រោះ ហើយជនរងគ្រោះមិនបានលើកទូរសព្ទរបស់ខ្លួនទេ ដោយមានការសង្ស័យ ខ្លួនក៏បានមកដល់បន្ទប់ ស្រាប់តែជនរងគ្រោះបានចាក់ខ្ទស់គន្លឹះខាងក្នុង ពេលនោះគេក៏បានហៅអ្នកជិតខាងឲ្យមកជួយធាក់ទ្វារ ពេលដែលធ្លាក់ទ្វារចូលទៅក្នុងស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅចង្រឹងបង្អួចដោយខ្សែអង្រឹងហើយពួកគាត់ក៏បានស្រាយទម្លាក់ដើម្បីជួយជនរងគ្រោះជាបឋមតែអកុសលជនរងគ្រោះបានស្លាប់ទៅហើយ ។

ភ្លាមៗនោះ ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យសាកសព និងទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យមកពិនិត្យសាកសពរបស់ជនរងគ្រោះ ។ បើតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាដកមែន ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖