ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក សម រង្ស៊ី និង មន្ត្រី៨នាក់ ផ្សេងទៀត ពីបទ “ឧបឃាត”ដែលមានទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការចោទប្រកាន់ខាងលេី គឺ ពាក់ព័ន្ធនឹងអង្គហេតុ នៃការប៉ុនប៉ងធ្វេីរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលនៃកម្ពុជា ក្រោមឧបាយកលជា ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី ដោយមានការអំពាវនាវនិងប្រេីប្រាស់ថវិកា ប៉ុនប៉ងបង្កេីតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដេីម្បីចូលរួមអនុវត្តផែនការនេះ ៕ ចេស្តា