ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកាណាដាម្នាក់ដេកស្លាប់ដោយសារសម្ពាធឈាមឡើងខ្ពស់នៅផ្ទះស្នាក់នៅ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនបរទេសម្នាក់បានស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់ ។ ហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ចនៅ វេលាម៉ោង ០៧និង១៦នាទីព្រឹក  ថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០១៩ នៅចំណុចផ្ទះស្នាក់នៅ ភូមិ ត្រពាំងសេះ សង្កាត់ គោកចក ក្រុង សៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ BERLIN ANDREW JEREMY ភេទប្រុស កើតថ្ងៃទី ៣០-០៨-១៩៥៩ ជនជាតិ កាណាដា កាន់លិខិតឆ្លងដែនថតចម្លងលេខ HN៧០១៧៧៤ មុខរបរ គ្មាន ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារសម្ពាធឈាមឡើងខ្ពស់។

សមត្ថកិច្ចបានបន្ដថា សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត៕ប៊ុនរិទ្ធី


ចែករំលែក៖