ព័ត៌មានទាន់ហេតុការណ៍៖

ផឹកចំស្រាកាចមានទំនាស់គ្នាទាញរណាទឹកកកកាប់យុវជនម្នាក់ចំភ្លៅរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាកម្មករទឹកកកម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលបាវិតឃាត់ខ្លួនបន្ទាប់ពីផឹកស្រាស្រវឹងជោកបានប្រើ ហិង្សាយករណាអារទឹកកកកាប់ទៅលើកម្មករបម្រើការងារដូចគ្នាបណ្ដាលអោយរងរបួសធ្ងន់ គ្រាន់តែមានជម្លោះបន្តិចបន្តួចប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលរដ្ឋបាលបាវិតបានអោយដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះឆន ត្រា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទឹកកកមានទីលំនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។

ចំណែកជនរងគ្រោះមានឈ្មោះ ជុំ អ៑ុយ
ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទឹកកកមានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុកចំការលើ  ខេត្តកំពង់ចាម ។

ប្រភពបន្តថាជនរងគ្រោះរងរបួសត្រូវចំភ្លៅខាងឆ្វេងមួយរណាបណ្ដាលអោយរបួសជាទម្ងន់ បច្ចុប្បន្នជនរងគ្រោះត្រូវដឹកមកព្យាបាលនៅមន្ទីរពេទ្យសោភ័ណ្ឌអូវ៉ាងក្រុងបាវិត ។

មុនកើតហេតុ បុរសសង្ស័យបានផឹកស្រាស្រវឹងហើយក៏មានជម្លោះជាមួយជនរងគ្រោះនៅផ្ទះលោកម៉ៅអុន ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតក្នុងភូមិតាបឹបសង្កាត់បាវិត ក្រុងបាវិត ហើយខណៈនោះស្រាប់តែជនសង្ស័យបានប្រើហិង្សាដោយបានយករណាអារទឹកកកមកកាប់ទៅលើជនរងគ្រោះត្រូវភ្លៅខាងឆ្វេងមួយរណាបណ្ដាលអោយរបួសធ្ងន់ ទើបបង្កការភ្ញាក់ផ្អើលដល់កម្មករដូចគ្នាតែម្ដង ចាប់ឃាត់ចេញនិងបញ្ជូនមកមន្ទីរពេទ្យតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖