ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យបុរសម្នាក់បាត់បង់ស្មារតីរត់ឡេីងដេីមឈេីចង.កត្រូវបានអាវុធហត្ថជួយសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ដោយសារតែប្រេីប្រាស់គ្រឿងញៀនដល់កំរិតរហូតបាត់បង់ស្មារតីរត់ឡេីងលេីដេីមឈេីបំណងយកអាវចង.កបង្កការភ្ញាក់ផ្អេីលដល់ប្រជាពករដ្ឋ និងសមត្ថកិច្ចរួមទាំងអាវុធហត្ថចុះអន្តរាគមន៍កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១ ខែតុលាឆ្នាំ២០១៩​ នៅខាងក្រោយព្រឹទ្ធសភា​ តាមបណ្តោយផ្លូវ៦៣​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រហូតទៅដល់មកដល់វេលាម៉ោង១១យប់ ទេីបហៅចុះមកក្រោមវិញបាន ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុុគេបានឃេីញបុរសម្នាក់រត់ចូលពួនក្បែររបងផ្ទះប្រជាពលរដ្ឋពេលនោះម្ចាស់ផ្ទះក៏បានសួរនាំតែបុរសខាងលេីមិនឆ្លេីយ បែរជារត់ឡេីងលេីដេីមឈេី(ក្ងោក)ដោយយកអាវបំណងចង.ក។

សាក្សីដដែលបានបន្តថា​ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគន៍លួងលោមឲ្យចុះដីវិញតែគេមិនព្រមរហូតកម្លាំងអាវុធហត្ថក្រុងចុះមកអន្តរាគមន៍ទេីបបុរសខាងលេីចុះមក និងនាំខ្លួនទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីដេីម្បីសាកសួរ។

បេីតាមលោកមេភូមិបានឲ្យដឹងថា​ បុរសខាងលេីជាមនុស្សអនាថា​ និងជាមនុស្សញៀនថ្នាំប្រេីប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតីដេីរតែលតោលរាល់ថ្ងៃ៕ សុខាសែនជ័យ​


ចែករំលែក៖