ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រយីហោ”ហៃតាន់អេចប៊ីខេមបូឌា”ម្នាក់ ខ្យល់គរស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីសម្រាកព្យាបាលសុខលាភទួលសង្កែ

ចែករំលែក៖

ភ្នំពេញ៖ កម្មការិនីរោងចក្រយីហោ”ហៃតាន់អេចប៊ីខេមបូឌា”ម្នាក់ បានស្លាប់នៅមន្ទីសម្រាកព្យាបាលសុខលាភទួលសង្កែ ខណៈដែលរូបគាត់ទើបតែត្រឡប់ពីស្រុកកំណើតវិញ ហើយទៅធ្វើការបាន២ថ្ងៃ ក៏ត្រូវខ្យល់គរស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ភូមិទួកសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សពនារីរងគ្រោះមានឈ្មោះ ឈន ចន្ធូ ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្មការីម្នាក់ដែលជាកម្មការិនីធ្វើការជាមួយសពជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុកម្មការិនីរងគ្រោះបានដួលសន្លប់ហើយត្រូវបានបញ្ជូនមកមន្ទីសម្រាកព្យាបាលខាងលើ ហើយត្រូវគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ទៅហើយដោយនាងមិនបានដឹងថាសពខាងលើបានស្លាប់តាមផ្លូវឬនៅកន្លែងណាឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕អារុណរះ


ចែករំលែក៖