ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរឆ្កឹះសោផ្ទះ លួចយកម៉ូតូ២គ្រឿង នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូចំនួន២គ្រឿងត្រូវបានក្រុមចោរធ្វើសកម្មភាពលួចឆ្កឹះសោទ្វារផ្ទះប្រជាពលរដ្ឋយកទៅបាត់ដោយសុវត្ថិភាព ក្នុងពេលមួយយប់ ។

ករណីចោរគាស់ផ្ទះលួចយកម៉ូតូខាងលើនេះ បានកើតឡើងនៅចន្លោះម៉ោង២ និង២៣នាទី និង ម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅបុរីតាំងលីម ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម៉ូតូ២គ្រឿងដែលត្រូវចោរលួចនោះ ទី១ ;ម៉ាកហុងដាឃ្លី ពណ៌ស 2015 ស្លាកលេខ ភ្នំពេញ 1CW-8883 ;និងទី២ ;ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស្លាកលេខ បាត់ដំបង 1V-5971 ។

តាមប្រភពព័ត៍មានពីកាមេរ៉ាសុវត្ថិភាពដែលសមត្ថកិច្ចស្រាវជ្រាវនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីក្រុមចោរចូលគាស់ផ្ទះប្រជាពលរដ្ឋ ដោយលួចដោះកញ្ចក់ទ្វារខាងក្រោយផ្ទះ រួចចូលមកកាច់.កម៉ូតូចំនួន ២គ្រឿងយកទៅបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាង នាំមកដាក់ពាក្យបណ្តឹងផងដែរ ។

ចំណែកជនរងគ្រោះក៏សំណូមពរដល់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវពន្លឿនក្នុងការស្វែងរកម៉ូតូរបស់ពួកគាត់ផង និងតាមចាប់ជនសង្ស័យទាំងនោះយកមកដាក់ទោសតាមច្បាប់ ៕ ចន្ទ លីហ្សា


ចែករំលែក៖