អ្នកឯកទេសសព្វាវុធរបស់រុស្ស៊ីបានលើកឡើងថា ការបង្ហាញមីស៊ីលល្បឿនលឿនរបស់ចិន DF-17 ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ចិនកំពុងតែនាំមុខលើអាមេរិកនូវបច្ចេកវិទ្យាមីស៊ីលទំនើប។
សារព័ត៌មាន Sputnik របស់រុស្ស៊ី បានដកស្រង់សម្តីអ្នកឯកទេសវិភាគយោធា របស់រុស្ស៊ីលោក Vasily Kashin បានលើកឡើងថា ការដង្ហែក្បួនយោធាទ្រង់ទ្រាយធំបំផុតរបស់ចិន ជាការបញ្ជាក់យ៉ាងច្បាស់ថា ចិនមានអភិឌ្ឍន៍សព្វាវុធ រីកចំរើនយ៉ាងខ្លាំង ដោយមានអាវុធជាច្រើនដែលប្រទេសជុំវិញពិភពលោកមិនទាន់មាន ។
កន្លងមក កម្លាំងទាហានបដិវត្តន៍ប្រជាជនចិន បានបង្កឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានបង្ហាញមីស៊ីលទំនើបៗ គ្មានគូប្រជែង នៅក្នុងពិធីព្យុហយាត្រាទ្រង់ទ្រាយធំ នាទិវា៧០ឆ្នាំថ្ងៃបង្កើតបក្ស ។
មីស៊ីលទំនើបបំផុតដែលចិនបានបង្ហាញនោះជាប្រភេទ Dongfeng-17(DF-17)ជាមីស៊ីលដែលក្រុមអ្នកវិភាគបានលើកឡើងថា មានសមត្ថភាពខ្ពស់អាចបំពាក់ក្បាលគ្រាប់បរមាណូ និងវាយប្រហារគោលដោយក្នុងល្បឿនលឿនបំផុត ចាក់ទម្លុះរាល់ មីស៊ីលការពាររបស់សត្រូវ។
អ្នកឯកទេសយោធា បានវាយតម្លៃថា មីស៊ីលDF-17 ជាមីស៊ីលដ៏គ្រោះថ្នាក់ សម្រាប់សត្រូវ ដោយមីស៊ីលនោះអាចវាយប្រហារ ទៅលើគោលដៅ ក្នុងល្បឿនលឿនជាងសំឡេង៥ដង(Mach 5) គឺមានល្បឿនដល់ទៅ៦.១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ DF-17 ជាមីស៊ីលទំនើបបំផុតដែលបានដាក់ឲ្យប្រើប្រាស់ក្នុងជួកងទ័ពដំបូងបង្អស់នៅលើពិភពលោក។ មីស៊ីលនេះអាចផ្លាស់ប្តូរទិសដៅវាយប្រហារភ្លាមៗពេលកំពុងតែហោះហើរនៅពេលចាំបាច់។ ចំណុចទាំងនោះហើយដែលជួយឲ្យមីស៊ីលគេចពីប្រព័ន្ធមីស៊ីលការពាររបស់សត្រូវ ។
អគ្គនាយកកម្មវិធីសន្តិសុខអន្តរជាតិ មកពីមជ្ឈមណ្ឌល Lowy នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានបញ្ជាកថា« កម្លាំងទាហានបណ្តាប្រទេសលោកខាងលិច មិនទាន់មានមីស៊ីលវាយប្រហារទំនើបបែបនេះឡើយ»។ លោកបន្តទៀតថា ក្នុងបច្ចេកវិទ្យាសព្វាវុធ ចិនបាននាំមុខលើពណ្តាប្រទេសលោកខាងលិចទាំងអស់៕