ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងអឺរ៉ុបអាចប្រឈមមុខតានតឹង ដោយការដំឡើងពន្ធដាក់គ្នា​

ចែករំលែក៖

អាមេរិក និងអឺរ៉ុប អាចប្រឈមនឹងការបែកបាក់ដោយសារតែ​ ការដំឡើងពន្ធដាក់គ្នាដោយគ្មានការយលយោគជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រយូឆ្នាំហើយក្តី។ គម្រោងដំឡើងពន្ធទៅលើ អឺរ៉ុប របស់លោកត្រាំ​ ជាសញ្ញាអវិជ្ជមាន ខណៈដែលអឺរ៉ុបកំពុងតែងាកចេញពីឥទ្ធិពលរបស់អាមេរិក​។

ពេលថ្មីៗនេះ អង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីថ្ងៃទី​២ ខែតុលា បាន បើកភ្លើងខៀវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដំឡើងពន្ធលើទំនិញនាំចូលពីអឺរ៉ុបមានតម្លៃ​​៧,៥ ពាន់លានដុល្លារ​ ដើម្បីជាការសងសឹកដល់ អឺរ៉ុប ដែលបានឧបត្ថម្ភទុនដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus ដោយខុសច្បាប់។

យោងតាមបញ្ជីបជាឋមរបស់អ្នកតំណាងពាណិជ្ជកម្មអាមេរិក ផលិតផលដែលត្រូវបានដំឡើងពន្ធរួមមានយន្ដហោះ Airbus ឧទ្ធម្ភាគចក្រ ស្រា កាបូប និងឈីស។ ប៉ុន្តែមុនពេលអាមេរិក ដំឡើងពន្ធ ស្ថាប័នដោះស្រាយវិវាទ របស់អង្គការ​WTO ​នឹងត្រូវឆ្លងកាត់ការសម្រេចពីក្រុមអាជ្ញាកណ្តាល គឺត្រូវចំណាយពេលពី​១០ថ្ងៃ ទៅ​៣០ថ្ងៃ ។

មុននេះនៅឆ្នាំ ២០០៤ ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំដល់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអនុញ្ញាតឱ្យយកពន្ធរហូតដល់ ១១,២ ពាន់លានដុល្លារលើទំនិញរបស់សហភាពអ៊ឺរ៉ុប ដោយចោទប្រកាន់ ថាសហភាពអឺរ៉ុបបានឧបត្ថម្ភធនក្រុមហ៊ុន Airbus ដោយខុសច្បាប់។ គេមិនទាន់ដឹងច្បាស់ថា តើអ្នកតំណាងពាណិជ្ជកម្មអាមេរិកនឹងបិទបញ្ជីផលិតផលដែលត្រូវដំឡើងពន្ធ បន្ទាបពីអង្គការពាណិជ្ជកម្មពិភពលោកយល់ព្រមឲ្យដំឡើងត្រឹមតែ ៧,៥ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរទីក្រុងព្រុចសែលក៏បានស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកដាក់ពន្ធលើទំនិញអាមេរិកប្រមាណ ១០ ពាន់លានដុល្លាផងដែរ។

កាលពីដើមឆ្នាំ​២០១៩​ មន្ត្រីពាណិជ្ជកម្ម​អាមេរិក បានសម្រេច​ដំឡើងពន្ធ​លើទំនិញ​អឺរ៉ុប មានតម្លៃ​២៥ពាន់លានដុល្លារ ក្នុងនោះមានស្រា និងទំនិញប្រណិតៗ​។ នៅពេលនេះដែរ អង្គការ​ WTO ​នឹងចេញសេចក្តីសម្រេចចុងក្រោយ ស្តីពីការសិទ្ធិដំឡើងពន្ធ​អឺរ៉ុប​នៅឆ្នាំ​២០២០ ពាក់ព័ន្ធ​និង ការឧបត្ថមទុនដល់ក្រុមហ៊ុន ប៊ូអ៊ីង ៕


ចែករំលែក៖