ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត FROTUNER បើកចុះពីស្ពានអាកាសក្បាលថ្នល់ជ្រុលបុករបាំងទ្រូងផ្លូវដួលអស់ពីរកង់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាក FORTUNER មួយគ្រឿងបើកចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដួលរលំអស់ចំនួន២កង់ តែមិនមានមនុស្សរងរបួស ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩​ នៅចំណុចមុខកករសួងវប្បធម៌តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាករថយន្ត FROTUNER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ បាត់ដំបង 2A 6191 ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលរលំអស់២កង់ចំណែករថយន្តបើកបានប្រហែល៤០ម៉ែត្រ បែកកង់ទៅមុខលែងរួចសំណាងល្អមិនមានរងរបួសដល់មនុស្ស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖