ព័ត៌មានទាន់ហេតុការណ៍៖

ទើបលក់រថយន្តជិះម៉ូតូកង់បីទៅផ្ទះ ជ្រុះបាត់លុយ៣ម៉ឺនដុល្លារ រត់ទៅប្តឹងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលទើបនឹងមកពីលក់រថយន្តមួយគ្រឿងជិះម៉ូតូកង់បីបំណងទៅផ្ទះ ស្រាប់តែជ្រុះបាត់កាបូបដៃអស់លុយ៣ម៉ឺនដុល្លារ និងឯកសារមួយចំនួនតាមផ្លូវទើបបង្កការភ្ញាក់ផ្អើលរត់ប្លឹងនគរបាលរដ្ឋបាលកាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩​ ខណៈមកដល់ប៉ុស្តិ៍ ក៏មានគេរើសកាបូបឲ្យវិញ តែលុយបាត់បង់ ។

តាមសម្តីបុរសខាងលើ គាត់អ្នកបុគ្គលិក ផ្នែកទីផ្សារ ក្រុមហ៊ុនលក់រថយន្ត ហើយលុយ៣ម៉ឺនដុល្លារដែលបាត់នោះ ជាលុយទើបលក់រថយន្ត ព្រុស ស៊េរី២០១០ ។ បុរសដដែលបន្តទៀតថា មុនកើតហេតុ គាត់ជិះម៉ូតូកង់បី ធ្វើដំណើរចេញពី ហាងលក់រថយន្ត ម្តុំមន្ទីរពេទ្យរុស្សី គោលបំណងទៅផ្ទះមួយទៀត នៅខាងផ្លូវជាតិលេខ៤ លុះធ្វើដំណើរដល់មុខព្រលានយន្តហោះ ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ទើបដងថា បាត់កាបូបលុយ អស់៣ម៉ឺនដុល្លារ បត់ត្រឡប់ក្រោយ រកដាក់ពាក្យបណ្តឹង គ្រាន់តែមកដល់មុខប៉ុស្តិ៍នគរបាល មានគេយកកាបូបមកឲ្យ ថារើសបានតាមផ្លូវ តែលុយមិនឃើញទេ ។

តែអ្វីរកសឹងមិនជឿ ត្រង់ថា មនុស្ស២នាក់ សាកសួរគាត់ ឆ្លើយប្រាប់ផ្សេងគ្នា ហាក់ដូចជាមានបញ្ហាអ្វីផ្ទាល់ខ្លួនក្រៅពីថាបាត់លុយ ។ តែទោះជាយ៉ាងណាក្តី មន្ត្រីនគរបាល នាំទៅសាកសួរ ដើម្បីបញ្ជាក់ជុំវិញថា គាត់បាត់លុយនោះ នៅតែភាំងៗដដែល ពោលបុរសខាងលើមិនច្បាស់ខ្លួនឯង ៕ សុខាសែនជ័យ​


ចែករំលែក៖