ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមរំលែកទុក្ខតារាចម្រៀង ឃីង សាន់ ដែលឪពុកទទួលមរណភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឪពុកបង្កើតរបស់តារាចម្រៀង ឃីង សាន់ ទទួលមរណភាពហើយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ដោយសារជំងឺប្រចាំកាយ ។ ពិធីបុណ្យសពរបស់ឪពុកតារាចម្រៀងរូបនេះ នឹងត្រូវរៀបចំធ្វើឡើងនៅស្រុកកំណើតនាភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

តារាចម្រៀងឃីង សាន់ បានបញ្ជាក់ដោយខ្លីថា ឪពុករបស់លោកមានជំងឺរ៉ាំរ៉ៃប្រចាំកាយអស់ជាច្រើនឆ្នាំមកហើយ ហើយក្រុមគ្រួសារក៏ព្យាយាមព្យាបាលអស់ពីលទ្ធភាពដែរ ប៉ុន្តែដោយសារជំងឺធ្ងន់ធ្ងរឪពុករបស់លោកក៏ទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំកាលពីព្រឹកថ្ងៃទី០៤ខែតុលានេះ ដែលធ្វើឲ្យលោក និងក្រុមគ្រួសារសាច់ញាតិស្លុតចិត្តជាខ្លាំង។

លោកបញ្ជាក់ថា ពិធីបុណ្យនឹងរៀបចំធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនាស្រុកកំណើតខាងលើ ។ លោកថា គឺជាការបាត់បង់មនុស្សជាទីស្រលាញ់ក្នុងជីវិត ខណៈដលោកឪពុកគឺជាមនុស្សដែលបានចិញ្ចឹមបីបាច់ថែរក្សាលោកប្រកបដោយគន្លងធម៌ ។ ដំណឹងនៃការទទួលមរណភាពនេះក៏ជាដំណឹងជូនដល់សាច់ញាតិ និងសិល្បករជាមិត្តរួមអាជីពផងដែរ៕ វឌ្ឍនា


ចែករំលែក៖