ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានជិះល្បាតក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញយុវតី និងយុវជនវ័យក្មេងចំនួន៨នាក់ បាននាំគ្នាមកពពាក់ពពូន និងលួចសេពគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគេទុកចោលមួយកន្លែង ស្ថិតក្នុងភូមិដេគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមមន្ត្រីជំនាញកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ៖ ១/ឈ្មោះ ឃីម ដាវិត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ។ ២/ឈ្មោះ មឿន វណ្ណះ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរនៅផ្ទះ។ ៣/ឈ្មោះ រិន្ទ ដាវ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ ដឹកគោ។ ៤/ឈ្មោះ ង៉ូ វាសនានិមុត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ។
ទាំង៤នាក់ រស់នៅភូមិ/សង្កាត់ខាងលើ ។ ៥/ឈ្មោះ អ៊ិន ចាន់ថន ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ ធ្វើការក្នុងខារ៉ាអូខេ រស់នៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ៦/ឈ្មោះ សាំង ស្រីកា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ ធ្វើការក្នុងខារ៉ាអូខេ រស់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៧/ឈ្មោះ ជឿន ចាន្ធី ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ ធ្វើការក្នុងខារ៉ាអូខេ រស់នៅភូមិតាគាត ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង។ ៨/ឈ្មោះ លាង សុខម៉ី ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ ធ្វើការក្នុងខារ៉ាអូខេ រស់នៅភូមិ១១ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
វត្ថុតាងដកហូតបាន ៖ ទូរស័ព្ទដៃ១គ្រឿង ;សម្ភារសម្រាប់សេពសារធាតុញៀនមួយចំនួន; ម៉ូតូ១គ្រឿងម៉ាក ZOOMER.X ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1DK-0112 ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ច បញ្ជូនទៅការិយាល័យគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ