ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចូលរួមសហការ ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ សាលាកំរើក និងកម្លាំងប្រជាការពារ សង្កាត់គោកចក បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងសមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច នៅលើដងផ្លូវ និង នៅលំនៅដ្ឋានស្ថិតក្នុង ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦និង១០នាទី ។

កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យមានចំនួន០៣នាក់ ទី១-ឈ្មោះ រស់ រ៉ាដេត ភេទប្រុស ឆ្នាំកំណើត ១៩៨៦ មុខរបរគ្មាន មានទីលំនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ) (គ្មានសារធាតុញៀនក្នុងខ្លួន) ។ទី ២-ឈ្មោះ រស់ ឡងឌី ភេទប្រុស ឆ្នាំកំណើត ១៩៨៤ មុខរបរគ្មាន ទីលំនៅ ភូមិ ជន្លង់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប (សមគំនិតជួញដូរ)(គ្មានសារធាតុញៀនក្នុងខ្លួន) ។ ទី ៣-ឈ្មោះ សាំង សីហា ភេទស្រី ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន ទីលំនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង និង សៀមរាប (សមគំនិតជួញដូរ) (គ្មានសារធាតុ ញៀនក្នុងខ្លួន)។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានសាកសួរ និងដកហូត វត្ថុតាងម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន២៧កញ្ចប់ធំ ស្មើនឹងទំងន់៤៨៦,៥៣ ក្រាម (ទម្ងន់សុទ្ធ ) ក្នុងនោះ មានថ្នាំគ្រាប់យ៉ាម៉ាសញ្ញាW.Yចំនួន៦៣គ្រាប់ ស្មើនឹងទម្ងន់២,៤ (ទម្ងន់សុទ្ធ) សម្ភារ វេចខ្ចប់ គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃ ចំនួន ០១គ្រឿង។

ក្រោយសាកសួរ កសាងសំណុំរឿងរួចកម្លាំងនគរបាលគ្រឿងញៀនបានបញ្ជូនខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាបនៅល្ងាចថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ ៕ប៊ុនរិទ្ធី


ចែករំលែក៖