ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប និងរំដោះជនរងគ្រោះជនជាតិចិនចំនួន១០នាក់(ជនរងគ្រោះ) ដែលត្រូវជនជាតិចិនដូចគ្នា ចាប់ជំរិតទារប្រាក់ដោយហិង្សា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង០៨និង៣០នាទី ព្រឹក ថ្ងៃ៦ ខែតុលា ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនិតិវិធីច្បាប់ពីលោក ហួត វិចិត្រព្រះរាជអាជ្ញារងខេត្ត សាលាដំបូងខេត្ត បានចុះបង្ក្រាប និងរំដោះជនរងគ្រោះជនជាតិចិនចំនួន១០នាក់(ជនរងគ្រោះ) ដែលត្រូវជនជាតិចិនដូចគ្នា ចាប់ជំរិតទារប្រាក់ដោយហិង្សា នៅក្នុងបុរីមួយកន្លែង ស្ថិតក្រុម១២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមានប្រសាសន៍ថា ជាបឋមសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់ ។ ដកហូតបានវត្ថុតាង រួមមាន៖ ទូរសព្ទ០៦គ្រឿង, ខ្នោះដៃចំនួន១០, ខ្នោះជើងចំនួន៤, ស្រោមខ្នោះចំនួន៤, ក្រណាត់រំមុខចំនួន២, កាំបិតបុ័ងតោចំនួន១, កំប៉ុងហ្គាសចំនួន២៥, លិខិតឆ្លងដែនចំនួន១, កិច្ចសន្យាជួលផ្ទះចំនួន១ និងអត្តសញ្ញាណបណ្ណ័ជនជាតិចិនចំនួន១ច្បាប់ ។

បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯជនសង្សយ័ និងវត្ថុតាំងបញ្ចូនទៅអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖