ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរិះគន់ទីតាំងសត្តឃាតដ្ឋានជ្រូក ផាន់ ដារ៉ារិទ្ធ បង្ហូរទឹកស្អុយហូរចេញតាមផ្លូវបេតុង ក្លិនស្អុយបង្កផលប៉ះពាល់រាប់ឆ្នាំ

ចែករំលែក៖

ប៉ោយប៉ែត៖ ពលរដ្ឋនៅសងខាងផ្លូវបេតុងក៏ដូចជាអ្នកធ្វើដំណើររួមទាំងសិស្សនៅសិក្សាក្បែរនោះ បានលើកឡើងថា ទីតាំងសត្តឃាតដ្ឋានជ្រូកមួយកន្លែង នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គីជាទីតាំនៅកណ្ដាលក្រុង បង្រហូទឹកស្អុយមកលើកំណាត់ផ្លូវបេតុង មានក្លិនអសោចិ៌ប៉ះពាល់ដល់ការស់នៅអ្នកជុំវិញធ្វើ ឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹកប៉ះពាល់សុខភាពកូនសិស្ស ដែលសឹក្សានៅក្បែរស្តង់ជ្រូកមួយនេះរាប់ឆ្នាំគ្មានកែទម្លាប់ ឬក៏អាចផ្លាស់ទីតាំងចេញពីនេះក៏បាន ព្រោះទីតាំងនេះនៅកណ្ដាលក្រុង ដោយមិនសមនៅនឹងទីតាំងនេះបន្តទៀតទេ ។

ទីតាំងសត្តឃាត្តដ្ឋានជ្រូក ផាន់ ដារ៉ារិទ្ធ គ្មានភាពអនាម័យបង្ហូរទឹកស្អុយចេញពីទីតាំងរបស់ខ្លួនចេញមកលើផ្លូវបេតុងដែលអ្នកស្រុធ្វើដំណើរឆ្លងកាត់ជះក្លិស្អុយជាច្រើនឆ្នាំមកហើយបើទោះជាអាជ្ញាធរណែនាំឲ្យសម្អាតក៏នៅតែទឹកចេញមកលើផ្លូវបេតុងជះក្លិនស្អុយឆ្អេះឆ្អាបបង្កផលប៉ះពាលផ្លូវដង្ហើមនិងធ្វើឧ្យប៉ះពាល់សុខភាពកូនចៅនិងសិស្សានុសិស្សដែលនៅទៅសឹក្សានៅសាលាឈ្នួលក្បែរទីតាំងនោះដែលស្ទើរទ្រាំនិងចំហាយមិនបាននិងសំលេងសត្វរំពងនៅទាបភ្លឺគេងមិនបានដែលពួកគាត់ធ្បើការអស់កម្លាំង ។

ពួកគាត់បញ្ជាក់ថា ការជះក្លិនស្អុយនេះមានរយៈពេលយូរមកហើយ ពេលដែលមានភ្លៀងមកម្ដងៗលាមកជ្រូក/រោមនិងឈាមហូរមកប្រពន្ធលូធ្វើឧ្យស្ទះហូរទឹកចេញមកក្រៅជះក្លិនស្អុយប៉ពាល់ដល់ពួកគាត់ប្រកបរបក្បែរទីតាំងខាងលើនេះ សួម្បីតែកូនក្មេងសិស្សសាលាតូចៗក៏ចេះពោលពាក្យថារៀនមិនចូលឈឺក្បាលពេលជិះក្លិនមកម្ដងៗ ។

ជុំវិញករណីខាងលើនេះ មិនទាន់មានការបកស្រាយពីម្ចាស់ស្តងជ្រូកខាងលើនោះឡើយ ។

លោកគី រុនមេភូមិបាលិលេយ្យ១បញ្ជាក់ថា លោកបានចុះទៅជួបម្ចាស់ស្តង់ជ្រូកខាងលើហើយ ដោយម្ចាស់ស្ដង់សត្តឃាតខាងលើ គ្រោងនឹងផ្លាស់ទីតាំងនេះ ម្យ៉ាងលោកថា ខាងអ្នកនៅទីនោះ រង់ចាំថៅកែ ក្នុងនោះពេលប្រជុំក្រុមប្រឹក្សាក្រុង សង្កាត់កាលពីនៅវត្តមានអភិបាលចាស់ រហូតមកលោកអភិបាលថ្មី លោកក៏បានលើកយកចំណុចនេះ មកជម្រាប់ជូនអភិបាលក្រុងដែរ ។

លោកបន្ថែមថាៈ ប៉ុន្តែមួយរយះចុងក្រោយនេះ ដោយមេឃមិនអំណោយផលភ្លៀងជាប់គ្ នាដូច្នេះក្រុមការងារស្រដាលូស្រដាមិនទាន់ ៕ នីមវណ្ណា


ចែករំលែក៖