ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង ឃាត់ខ្លួនអ្នកគួកជេរដី តាមដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកគួកជេរដី ត្រូវបានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ តាមដីកាតុលាការពីបទ ឆបោក ដែលប្រព្រឹត្តិឡើងកាលពី ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ ។

លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងការិយាល័យបានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ និង២០ នាទីរសៀល នៅចំណុចហាងញូខនន័រ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ លី សុខគា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គួកជេរដី ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២១៦ ផ្លូវលេខ៧ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៧៨៣ «ជ១» ចុះថ្ងៃទី ២ ខែ តុលា ឆ្នាំ២០១៩ ចេញដោយ លោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖