ភ្នំពេញ៖ លោកស្រីដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងនាមតំណាង សមេ្តចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ និងក្នុងនាមលោកស្រីផ្ទាល់ពិតជាមានសេចក្តីរីករាយស្វាគមន៍ និងផ្តល់អនុសាសន៍ជាមួយសមា ជិក សមាជិការ សហភាព សហព័ន្ធយុវជន កម្ពុជា ទាំង១៤រូប តំណាងគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនំាវ័យ ក្មេង ក្នុងដំណើរទស្សនកិច្ច សិក្សាឈ្វេងយល់ពីការរីកចម្រើនរបសសាធារណរដ្ឋប្រជាមានិតចិន ពេលខាងមុខនេះ “ត្រូវបណ្តុះស្មារតី ស្មើភាព ស្មើសិទ្ធ ក្នុងនាមរដ្ឋអធិបតេយ្យមួយ ” ។
លោកស្រី ដាំ ដារីនី ថ្លែងដូច្នេះក្នុងឱកាសជួបសំណេះសំណា លជាមួយសមាជិក សមាជិការ សហភាព សហព័ន្ធយុវជន កម្ពុជា ទាំង១៤រូប កាលពី ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជំុ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ។
លោកស្រី រដ្ឋលេខាធិការ បានលើកឡើងពីចំណុច វិជ្ជមាន អវិជ្ជមាន ដែលបីវគ្គកន្លង បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាព ជាអ្នកដឹកនំាវ័យក្មេង និងផ្តល់បទពិសោធន៍នានា ក្នុងដំណើរទស្សនកិច្ច ដោយរក្សានូវថ្លៃថ្នូរ ក្នុងនាមយុវជន ត្រូវប្រឹងប្រែង ទទួលយកនូវពុទ្ធិ ចំណេះជំនាញ ត្រូវរៀប រយសុខភាព ស្រាវ ជ្រាវ ជាមូលដ្ឋាន ដើម្បីមានសមត្ថភាពអាចឆ្លើយតបនិងប្រ ទេសដែលចូលរួមជាមួយយើង ។
ក្នុងនោះត្រូវស្វែងយល់ ពីតួនាទីភារកិច្ច កិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹងប្រទេសយើងទំាងពីរ តាំងពីជំនាន់ ព្រះបាទព្រះបរ មកោសម្តេចព្រះនរោត្តមសីហនុ រហូតមកដល់ បច្ចុប្បន្នដែល មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
លោកវេជ្ជបណ្ឌិត ស្រួយ អាដុល្លារ ប្រធានប្រតិភូសហភាព សហព័ន្ធយុវជន កម្ពុជា វគ្គទីបួន បានថ្លែងអំណរគុណ ចំពោះលោកស្រីដាំ ដារីនី ផ្តល់អនុសាសន៍ល្អៗ ជួនដល់ប្រតិភូយកទៅអនុវត្ត ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនំាវ័យក្មេង ក្នុងសាធារណរដ្ឋប្រជាមានិតចិន ក្នុងខេត្តរដ្ឋធា នីប៉េកាំង ខេត្តសីុឈាន់ និងខេត្តក្វាងសីុ រយះពេល ២៨ ថ្ងៃចាប់ពីថ្ងៃទី ៩ ខែ តុលា ដល់ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ ក្នុងនាម សមេ្តចពិជ័យសេនា លោកស្រីផ្តល់ថវិកា ជូនប្រ ធានប្រតិភូ៦០ម៉ឺនរៀល និងសមាជិក ១៣ រូបទៀតម្នាក់ៗ ៤០ មឺុន រៀលផងដែរ ៕ សុខដុម