ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងអណ្ដូងទឹ កមានសភាពហើមស្អុយ មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងអណ្តូង ដោយមិនដឹងមូលហេតុ និងមានសភាពហើមស្អុយរលួយទៅហើយ បង្កការភ្ញាក់កាលពីវេលា ម៉ោង៦ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងដីឡូត៍មួយកន្លែងនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ឈ្មោះសោ សារ៉ា់ត់ អាយុ៣២ឆ្នាំ ជាអ្នកយាមដីខាងលើបាននិយាយថា នៅមុនពេលមានហេតុគាត់បានដឹកគោឲ្យសុីស្មៅ ហើយពេលទៅដល់ជិតអណ្ដូងទឹកខាងលើ ស្រាប់តែធំក្លិនស្អុយចម្លែកខុសពីធម្មតា ពេលនោះគាត់បានទៅអឺតមើលក្នុងក្នុងអណ្ដូង ក៏ប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយរលួយបាត់ទៅហើយ។បន្ទាប់មកគាត់បានទៅបប្រាប់ដល់ម្ដាយបានដឹងរួចបានខលប្រាប់ពូ ដែលជាមន្រ្តីយោធា ឲ្យជួយរាយការណ៍ជូននគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យចុះទៅពិនិត្យមើលភ្លាមៗដែរ។

នគរបាលប៉ុស្តិ៍សំរោងក្រោមបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងបានចុះទៅកាន់កន្លែងកើតហេតុពិនិត្យជាក់ស្ដែង ហើយបានឃើញសាកសពស្លាប់ក្នុងស្ថានភាពស្លៀកតែខោលីអូរតែប៉ុណ្ណោះ ហើយពុំដឹងថា ជាករណីឃាតកម្ម ឬបែបណានៅនោះទេ ។

ពេលនេះកម្លាំងប៉ុស្តិ៍បានរាយការណ៍សុំកម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យកោសល្យវិច័យ ដើម្បីបានដឹងថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដ ៕ សុខាសែនជ័យ​


ចែករំលែក៖