ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចិត្តហ៊ានសម្រេចចិត្តអារ.កធ្វើអត្តឃាតខ្លួនឯងក្រោយពីប្រពន្ធ សុំលែងលះ

ចែករំលែក៖

ខេត្តសៀមរាប៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបង្កឡើងដោយ បុរសម្នាក់ចិត្តហ៊ានសម្រេចចិត្តអារ.ក ខ្លួនឯង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង១០នាទីនៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៩ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ ០៦ ខាងកើតសាខាគយ ស្ថិតនៅភូមិសណ្ដាន់ សង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីធ្វើអត្តឃាត (អារករសម្លាប់ខ្លួន) ដោយប្រើកាំបិតបន្ទោះ ដោយជនរងគ្រោះមានឈ្មោះ ពៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់កាំបិតមានស្រុកកំណើត ភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង/ខេត្ត បាត់ដំបង សព្វថ្ងៃស្នាក់នៅជាមួយថៅកែដំកាំបិត លក់ ឈ្មោះ រី រ៉វី ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។ មូលហេតុ ខឹងជាមូយប្រពន្ធ សុំលែងលះ ។

បច្ចុប្បន្នជនរងគ្រោះកំពុងសង្រ្កោះនៅមន្ទីរពេទ្យបង្អែកខេត្តពេទ្យខេត្តសៀមរាប ៕ ប៊ុនរិទ្ធី


ចែករំលែក៖