ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របេីកឆ្លងផ្លូវត្រូវរថយន្តព្រូសបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ទំនងជាស្រវឹងបេីករថយន្តហាយឡែនឌ័រឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តព្រូសបុកពីចំហៀងពេញទំនឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៧​ ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវកម្ពុជាក្រោម​ កែងផ្លូវលេខ២៥៩​ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១​ ខណ្ឌទួលគោក​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌ខ្មៅ​ពាក់ស្លាកលេខ ភ្នំពេញ 2N 6880 បេីកបរដោយបុរសម្នាក់ទំនងជាស្រវឹងធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៥៩​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណះមកដល់កន្លែងកេីតហេតុឆ្លងផ្លូវកម្ពុជាក្រោយមិនប្រយ័ត្នក៏ត្រូវរថយន្តម៉ាកព្រូសពណ៍ទឹកមាស​ ពាក់ស្លាកលេខភ្នំពេញ2BA 1844 បេីកបរតាមបណ្តោយផ្លូវកម្ពុជាក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលគ្នាដោយបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ សុខាសែនជ័យ​


ចែករំលែក៖