ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRANGEROVERបេីកបុករថយន្តស៊េរីទំនេីបរងការខូចខាតព្យាយាមបេីករត់ត្រូវនគរបាលឃាត់បានមកវិញ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងបេីករថយន្តម៉ាកRANGEROVERក្នុងល្បឿនលឿនបួងចង្កូតបត់ជ្រុលបុករថយន្តម៉ាកALPHARD​ ពេញទំហឹងបណ្តាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ២៧៦កែងផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌចំការមន​  ហេីយរថយន្តបង្កការព្យាយាមបេីករថយន្តរហូតទៅដល់ចំណុចមុខមជ្ឈមណ្ឌលរ៉ុកតាមបណ្តោយផ្លូវម៉ៅសេទុង​ ក៏ត្រូវនគរបាលឃាត់ជាប់តែម្តង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកALPHARD​  ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ2BC 8958 បេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៤៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តRANGEROVER​ ពណ៍ខ្មៅ​ពាក់ស្លាកលេខភ្នំពេញBG 2678 បេីកបរដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧៦​ ក្នុងទិសដៅពីកេីតទៅលិចហេីយបានបត់បួងចង្កូតទៅត្បូងក៏ជ្រុលបុករថយន្តម៉ាកALPHARD​ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

សាក្សីដដែលបានបន្តថា​ បន្ទាប់ពីកេីតហេតុរថយន្តបង្កបានព្យាយាមបេីករថយន្តរហូតទៅដល់មុខមជ្ឈមណ្ឌលរ៉ុកតាមបណ្តោយផ្លូវម៉ៅសេទុងទេីបនគរបាលដេញឃាត់បានតែម្តង។

ក្រោយកេីតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖