ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចខ្ទីគ្មានសល់

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងកាលពីវេលាម៉ោង១០:០០នាទី ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ថុក សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ដែលមាន ផ្ទះទំហំទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបគ្គក្តា តសំយ៉ាប៤ម៉ែត្រគុណ៩ម៉ែត្រ ។

ខូចខាត ឆេះផ្ទះ១ខ្នង ទាំងស្រុង ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ អង្ករចំនួន០១បេ ស្មើ៥០គីឡូក្រាម, ស្រូវចំនួន០២បេ ធុងជ័រដាក់ទឹកចំណុះ២០០លីត្រចំនួន០១ ឡាំងដែកចំនួន០៣, ម៉ាសុីនសាំងកម្លាំង០៦សេស ចំនួន០១គ្រឿង, កង់ចំនួន០១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុឆ្លងចរន្តអគ្គិសនី (ផ្ទះទុកចោលម្ចាស់ផ្ទះចេញទៅធ្វើការនៅប៉ោយប៉ែតមិនបានបិទប៉ារ៉ែតភ្លើង) ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយមិនបានចេញអន្តរាគមន៍នោះទេមូលហេតុរថយន្តទៅមិនរួច(ផ្លូវតូចចង្អៀតមានភក់ខ្លាំង) ៕ ប៊ុនរិទ្ធី


ចែករំលែក៖