ខេត្តស្វាយរៀង៖ បុគ្គលិកផ្នែកKTV ប្រមាណ២៤នាក់ នៅក្នុងកាស៊ីណូឡាសវីហ្គាស ដែលមានស្ត្រីជនជាតិចិន៤នាក់ បានមានអការពុលក្អូតចង្អោរ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិក ដែលបម្រើការងារទាំងយប់ ដឹកមកសង្គ្រោះនៅគ្លីនិកឯកជន មួយកន្លែងនៅក្រុងបាវិត សង្ស័យពុលអាហារ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅកាសុីណូឡាវិហ្គាស់ស្ថិតក្នុងភូមិបាវិត កណ្តាលសង្កាត់ ក្រុងបាវិត ខេត្តស្វាយរៀង ។
ពាក់ពន្ធ័នឹងករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា ពិតជាមានករណីខាងលើពិតប្រាកដមែន ដោយមានមនុស្សប្រុសស្រី២៤នាក់ មានស្រី១៣នាក់ ក្នុងនោះមានចិន៤នាក់ ខណៈដោយមានអការពុលក្អូតចង្អោរយ៉ាងខ្លាំង ត្រូវបានដឹកមកសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យសោភ័ណ្ណអូវ៉ាងក្រុងបាវិត ។
ប្រភពបន្តថា រហូតមកដល់រសៀលថ្ងៃដដែលនេះ ជនរងគ្រោះដែលសម្រាកព្យាបាល២០នាក់ បានចេញពីមន្ទីរពេទ្យ ដោយបានធូរស្រាលខ្លះហើយ នៅតែ៤នាក់ទេ កំពុងសម្រាកព្យាបាលនៅឡើយ ។
ពាក់ពន្ធ័នឹងករណីខាងលើនេះ មិនអាចទំនាក់ទំនងទៅលើលោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ បានទេ ដោយសារទូរសព្ទ័ចូល២ដង តែមិនលើក ៕ យឹម សុថាន