ព័ត៌មានទាន់ហេតុការណ៍៖

វិវាទផ្ទៃក្នុងកាន់តែខ្លាំងឡើង​ ដោយសារតែ លោកត្រាំ ដកទាហានចេញពីស៊ីរី

ចែករំលែក៖

តំណាងរាស្ត្រជាច្រើននៅអាមេរិក ទាំងស្ថាប័ន រដ្ឋសភា និងព្រឹទ្ធសភា​ បានប្រឆាំងទៅនឹងការសម្រេច របស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានដកទាហានចេញពីប្រទេសស៊ីរី បោះបង់ចោលសម្ពន្ធមិត្ត​ជនជាតិឃឺដ នៅទីនោះ ​។​

នៅពេលនេះដែរ ប្រធានរដ្ឋសភាអាមរិក លោកស្រី Nacy Pelosi ​​បានស្នើដល់លោកត្រាំ​ឲ្យលុបការសម្រេចខាងលើ​​ ។ សកម្មភាពបែបនេះ នឹងធ្វើឲ្យ សម្ពន្ធមិត្តរបស់អាមេរិក អស់ទំនុកចិត្ត ទៅអាមេរិក នាពេលអនាគត​ ។

កាលពីថ្ងៃទី​៧ ខែតុលា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសដកទាហានចេញពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី ។ សកម្មភាពខាងលើ​របស់ទីក្រុងវ៉ាស៊ីនតោន​​ បានធ្វើឲ្យសម្ពន្ធមិត្ត​ជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ​ហើយអង្គការសហប្រជាជាតិ​បាន ព្រមានពីរឿងអាក្រក់ នៅពេលខាងមុខ។

ប្រធានាធិបតីដូណាល់ ត្រាំ​សរសេរនៅលើបណ្តាញសង្គម​Twitter ថា​​«ក្រុមជនជាតិឃឺដ ដែលកំពុងតែធ្វើសង្គ្រាមបានទទួលនៅប្រាក់ជាច្រើន​ព្រមទាំងសម្ភារៈយោធា​​។តាំងពីដើមមក ពួកគេបានធ្វើសង្គ្រាមជាមួយ វាយប្រហារជាមួតួកកី ជាច្រើនទសវត្សរ៍កន្លងមក ។ តួកគី អឺរ៉ុប ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ រុស្ស៊ី និងក្រុមជនជាតិឃឺដ​ ពេលនេះគឺត្រូវដោះស្រាយ​បញ្ហាដោយខ្លួនឯង»។ ​លោកត្រាំបន្តទៀតថា​«យើងចំាបាច់ត្រូវតែធ្វើសង្គ្រាម នៅតំបន់​ដែលយើងទទួលបានផលប្រយោជន៍​ ហើយយើងធ្វើសង្គ្រាមដើម្បីតែជ័យជំនៈប៉ុណ្ណោះ​»។

ការលើកឡើងខាងលើរបស់លោកត្រាំបានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសង្គ្រាម ដែលចំ​ណាយ​ប្រាក់ជាច្រើននាពេលកន្លងមក នៅក្នុងប្រទេសស៊ីរី មិននាំមកនៅជ័យជំនៈដល់អាមេរិកនោះឡើយផ្ទុយទៅវិញអាមេរិក ត្រូវធ្វើសង្គ្រាមរាំរ៉ៃនៅទីនោះ ត្រូវចំណាយប្រាក់ជាច្រើន ។

ជាមួយនឹងការសម្រេចខាងលើ របស់​ប្រធានាធិបតី ដូណាល់ត្រាំ បានបង្ហាញយ៉ាងច្បាស់ថា លោកបានដកខ្លួនចេញពី​ សង្គ្រាម ស៊ីរី ​ហើយ​នឹងមិនជ្រៀតជ្រែកចូលកិច្ចការ​ផ្ទៃ​ក្នុង នៅតំបន់ជម្ឈិមបូព៌ាទៀតឡើយ។ ការដកទាហានរបស់លោកត្រាំ បានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពី​ការសម្លាប់រង្គាល នឹងកើនឡើងនៅក្នុងប្រទេសស៊ីរី ពិសេសគឺកម្លាំងទាហានក្រុមជនជាតិឃឺដ​៕

 


ចែករំលែក៖