ព័ត៌មានទាន់ហេតុការណ៍៖

នយោបាយការពារជាតិកម្ពជាបើកចំហ ដល់ប្រទេសជាមិត្តនៅលើពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនាទៀ បាញ់ ឧប នាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងការពារជាតិ ជំរាបជូនគណៈ​ប្រតិភូនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំទំនាក់ទំនងកិច្ចសហប្រតិបតិ្តការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ប៉ាគីស្ថាន ពិត ជានាំ មកនូវដៃគូរដ៏ល្អមួយថ្មីថែមទៀត រវាងកងទ័ព​ប្រទេសទាំងពីរ នាពេលអនាគត ។

លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន មានប្រសាសន៍បែបនេះ ក្នុងពេលជួបសវនាការ ជាមួយ លោក ឧត្តមសេនីយ៍ ឯក Muhammad Chiragh Haisagh-Hai des នាយសេ នាធិការចម្រុះអគ្គបញ្ជាការកងទ័ពសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននាថ្ងៃទីថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥ ៦៣ ត្រូវនឹងថ្ងៃទី ៨ ខែតុលា គ.ស ២០១៩ នៅវិមាន” មិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក ឧត្តមសេនីយ៍ឯក Muhammad Chi ragh Hai sagh-Hai des នាយសេនាធិការចម្រុះ អគ្គបញ្ជាការកងទ័ពសាធារណរដ្ឋ អ៊ីស្លាម ប៉ាគីស្ថាន​ បានវាយតម្លៃខ្ពស់ ចំពោះការស្វាគមន៍ដ៏រាក់ទាក់ របស់ថ្នាក់ដឹកនាំ គ្រប់ឋានានុក្រម បង្ហាយឱយឃើញ នូវសន្តានចិត្តរាក់ទាក់រាប់អាន ក្នុងប្រទេសនៃទ្វីបជាមួយ ។ ក្នុងនោះលោកឧត្តមសេនីយ៍ឯក លើកឡើងនិងចង់ឱយកង យោធពលខេមរភូមិន្ទ (ខ.ភ.ម) ទៅសិក្សានៅប្រទេសរបស់លោក ។

បច្ចុប្បន្ននេះមានប្រទេជាង ៧០ នៅលើពិភពកំពុងទទួលការហ្វឹកហ្វឺននៅក្នុងសាលាកងទ័ពយើងខ្ញំុ បង្ហាញឱយឃើញ នូវការបណ្តុះបណ្តាល ធនធានមនុស្សក្នុងទ័ពពិសេសគឺការហ្វឹកហ្វឺនប្រឆាំងភេរវកម្ម ។

លោកនាយឧត្តមសេនីយ៍ លើកឡើងពីនយោបាយការពារជាតិ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារបើកចំហរដល់ប្រទេសជាមិត្តភក្តិ នៅលើពិភពលោក ដែលមានបំណងលើកស្ទួយជួយជ្រោមជ្រែងចំពោះ(ខ.ភ.ម)ក្នុងដំណាក់កាល យើងខ្ញំុជួបការខ្វះខាតពិសេសជួយការហ្វឹកហ្វឺនបណ្តុះបណ្តាលនាយ ទាហានវ័យក្មេង ទទួលបានចំណេះជំនាញដើម្បីបន្តដឹកនាំ(ខ. ភ.ម) នាពេលអនាគតផងដែរ ៕ សុខដុម


ចែករំលែក៖