ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រុកប្រទះឃើញបុរសម្នាក់ដេកស្លាប់ល្នុងបន្ទប់ជួល

ចែករំលែក៖

ប៉ោយប៉ែត៖ អ្នកស្រុកប្រទះឃើញបុរសម្នាក់ដេកពែនភ្នែន ស្លាប់នៅបន្ទប់ជួលមួយកន្លែងកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះត្រូវសមត្ថកិច្ចប្រាប់ថា ឈ្មោះ រុន គោ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុបនៅក្បាលស្ពាន ស្នាក់នៅបន្ទប់ជួលលេខ៨ឋិតក្នុងភូមិកើតហេតុ ។

ស្រ្តីម្នាក់នៅបន្ទប់ជួលក្បែរប្រាប់ថា នៅរសៀលថ្ងៃដដែល គាត់ឮសំឡេងទូរស័ព្ទច្រើនដង តែមិនមានអ្នកលើកខុសប្លែក ពីរាល់ដង ក៏នាំគ្នាទៅវែកវាំងននបង្អូចមើល ស្រាប់តែប្រទះឃើញដេកស្លាប់ពែនព្នែន ឃើញប្រាក់រៀលប្រហែលជា១០ម៉ីនរៀលនៅពីមុខសពជនរងគ្រោះ ដោយស្លៀកខោខ្លីបង្កភ្ញាក់ផ្ញើក៏ទូរស័ព្ទហៅអាជ្ញាធរ និងសមត្ថកិច្ចមកពិនិត្យតែម្ដង ។

ប្រភពកន្លែងកើតហេតុថា ជនរងគ្រោះសង្ស័យស្លាប់ដោយសារខ្យល់គរ ឬលើសឈាម ព្រោះសភាពសពឃើញស្លាប់ដេកផ្ងារចំណែកជើងពែនព្នែន អង្គុយរាប់លុយដាក់ការសង្ស័យថា គាត់មកពីរត់ម៉ូតូឌុបវិញ ។

អ្នកស្រុកបន្ថែមថា យោងតាមការសាកសួររបស់ប្រពន្ធសពតាមទូរសព្ទ័បញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះប្រហែលជាម៉ោង៩ ឬ១០យប់ ថ្ងៃទី៦ ខែឆ្នាំដដែល ព្រោះប្រពន្ធថា ទូរស័ព្ទចូលជាច្រើនដងគ្មានការទទួលហៅចូល ។

សពជនរងគ្រោះនៅកន្លែងកើហេតុ គេឃើញមានសមត្ថកិច្ចជំនាញប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុពិនិត្យនិងធ្វើកំណត់ហេតុ ។

លោកមេនាយប៉ុស្តិ៍បញ្ជាក់ការស្លាប់របស់ជនរងគ្រោះខាងលើនេះ ដោយសារខ្យលគរ ព្រោះគាត់មានជំងឺលើសឈាមប្រចាំកាយ ព្រោះមុនកើតហេតុ គាត់ហួបប៊ីយា ។ លោកថា សពរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅធ្វើបុណ្យនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង ៕ នីមវណ្ណា


ចែករំលែក៖