ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់ បង្ហោះហ្វេសប៊ុកឲ្យសមត្ថកិច្ចជួយស្វែងរករថយន្តរបស់គាត់ម៉ាកហាយទ្បែនឌ័រ ខណៈចោរលួចយកទៅបាត់នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ បានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាជួយ ខណៈដែលរថយន្តរបស់គាត់មួយគ្រឿង ម៉ាកតូយ៉ូតាហាយទ្បែនឌ័រ ត្រូវចោរលួចយកទៅបាត់នៅខណ្ឌដូនពេញ ដោយសំណូមពរដល់សមត្ថកិច្ចឲ្យជួយពន្លឿនក្នុងការស្វែររករថយន្តគាត់ផង ។

ជាក់ស្តែងករណីលួចរថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំសួនច្បារមុខវត្តបទុម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយរថយន្តនោះម៉ាកតូយ៉ូតា ហាយទ្បែនឌ័រ ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AO-4327 ជាកម្មសិទ្ធិឈ្មោះគុណ ចាន់បូរី ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ខណ្ឌដូនពេញ ដើម្បីឲ្យសមត្ថកិច្ច ជួយធ្វើអន្តរាគមន៍ស្វែងរករថយន្តគាត់ផង និងតាមចាប់ជនសង្ស័យទាំងនោះយកមកដាក់ទោសតាមផ្លូវច្បាប់ ៕ស រស្មី


ចែករំលែក៖