ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ចំនួន២៦នាក់ ពាក់ព័ន្ធ និងករណីលួច និងជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាកា ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃ០៩ ខែតុលា ឆ្នាំ២០១៩ នេះ ។
យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង២៦នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ។
ក្នុងនោះករណីជួញដូរ៣រឿងមាន៥នាក់ប្រើប្រាស់៥រឿងមាន១៨និងករណីលួច១រឿងមាន៣នាក់សរុប២៦នាក់ ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងទៅតុលាកានៅព្រឹកនេះផងដែ ។ ជនសង្ស័យទាំង២៦នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ចន្ទ លីហ្សា