ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ កំពុងតែ​ រកចំណុចខ្យោយរបស់គណបក្សប្រជាធិបតេយ្យដើម្បីវាយប្រហារ​

ចែករំលែក៖

ក្រោយពេលដែល​សំឡេងគាំទ្រ បានធ្លាក់ចុះ ខ្លាំង​រយៈពេលកន្លងមក ​លោកត្រាំ បានរកគ្រប់វិធីសាស្ត្រដើម្បីវាយប្រហារទៅលើបេក្ខភាព មកពីគណបក្ស ប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ​២០២០ ។

ប្រធានាធិបតីអាមេរិក លោក ដូណាលត្រាំ បានអំពាវនាវដល់ អតីតគូប្រជែងរបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន បន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតឆ្នាំ​២០២០ ។ ប៉ុន្តែ លោកត្រាំបានលើកឡើងថា លោកស្រីត្រូវតែ បកស្រាយរឿងរ៉ាវពាក់ព័ន្ធ សារអេឡិចត្រូនិចជាមុនសិន ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម​ Twitterកាលពីថ្ងៃទី​៨ ខែតុលាថា​ «ខ្ញុំគិតថា លោកស្រី ហ៊ីឡារី គ្លីនតុន (បុគ្គលបោកប្រាស) គួរតែវិលត្រឡប់មកវិញ ហើយបកស្រាយរឿងរាវពាក់ព័ន្ធ​ អ៊ីម៉ែល​ជាង​៣៣ពាន់ របស់លោកស្រី ។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា អ៊ីម៉ែលដែលលោកត្រាំ​រំលឹកដល់នៅក្នុង បណ្តាញសង្គម​Twitterជាប់ពាក់ព័ន្ធ និងការស្រាវជ្រាវ របស់​ FBI ​ទៅលើលោកស្រី គ្លីនតុនដែលបានប្រើប្រាស់ អ៊ីម៉ែលផ្ទាល់ខ្លួន សម្រាប់ការងារ ពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេស​ ។

ការបោះឆ្នោតជិតមកដល់ លោកត្រាំបានខិតខំរកចំណុចខ្យោយរបស់ គណបក្សប្រជាធិបតេយ្យដើម្បីវាយប្រហារ ក្រោយពេលសំឡេងគាំទ្រ​របស់បេក្ខភាពគណបក្ស ប្រជាធិបតេយ្យ មាន លោក​​ Jeo Biden បានកើនឡើងខ្ពស់ ។

កន្លងមក អតីតប្រធានាធិបតីអាមេរិក​ លោក​ Jimmy Carter ​បានបង្ហាញការគាំទ្រយ៉ាងខ្លាំង​ដល់ ប្រធានរដ្ឋសភា លោកស្រី​ Nancy Pelosi ដែលបានសម្រេចជំរុញឲ្យ​បើកការស្រាជ្រាវ ចោទប្រកាន់ទោសប្រធានាធិបតីដូណាលត្រាំ​ ។

សារព័ត៌មាន​ MSNBC នៅថ្ងៃទី​៨ខែតុលាបានប្រកាសថា «ខ្ញុំ​ជាមនុស្សរបស់បក្សប្រជាធិបតេយ្យ ដូច្នេះខ្ញុំមាន ទស្សនៈ ដូចទៅនឹងគោលនយោបាយរបស់ គណបក្ស។ ខ្ញុំពិតជារីករាយ ដែលប្រធានរដ្ឋសភា ជំរុញឲ្យបើកការណ៍ស៊ើបអង្កេត ដើម្បីឈានដល់ការចោទប្រកាន់ទោសប្រធានាធិបតី ដូណាលត្រាំ»។ អតីតប្រធានាធិបតី ទី​៣៩របស់អាមេរិកបានលើកឡើងថា​ ចំាបាច់ត្រូវតែស្វែងរកការពិត តាមរយៈការស៊ើបអង្កេតឲ្យបានល្អិតល្អន់។

កន្លងមក ក្រសួងការបរទេសអាមេរិក​បានរារាំង អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ​អឺរ៉ុប ផ្តល់ភស្តុតាង ដើម្បី ​សភា បើកការស៊ើបអង្កេត​ចោទប្រកាន់ទោសលោកត្រាំ ​។ លោក Jimmy Carter បញ្ជាក់ថា សកម្មភាពទាំងនោះ​ដើរផ្ទុយពី គោលបំណងចង់បានរបស់ពលរដ្ឋអាមេរិក​។

អតីតប្រធានាធិបតី​ Jimmy Carter បន្តទៀតថា​«ខ្ញុំគិតថា​ប្រើសិនបើ នៅតែបន្តរារាំង​ សាក្សី ​ផ្តាល់ព័ត៌មានទៅឲ្យសភា ដើម្បីស្រាវជ្រាវ ទាំងនោះជាភស្តុតាងបន្ថែមទៀត សម្រាប់ប្រឆាំងលោកត្រាំ​»។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា លោកត្រាំ បារម្ភខ្លាច មិនអាចយកឈ្នះ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ​នៅក្នុងការបោះឆ្នោត ឆ្នាំ​២០២០​ ទើបរកវិធីសាស្ត្រ ដើម្បី ធ្វើឲ្យពលរដ្ឋបាត់បង់ទំនុកចិត្ត លើលោក Biden ដូចអ្វីដែលលោកបានធ្វើ នៅនៅក្នុងការបោះឆ្នោតឆ្នាំ​២០១៦ យកឈ្នះលើ បេក្ខភាព លោកស្រីហ៊ីលឡារីគ្លីនតុន​៕


ចែករំលែក៖