ព័ត៌មានទាន់ហេតុការណ៍៖

សរសើរទឹកចិត្ត ម៉ូលីកា ត្រូវក្មេងបើកបុកខ្ទេចទ្វារ Range Roverហើយគ្មានទារ សំណង១រៀល

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យសរសើរទឹកចិត្តតារាចម្រៀង ម៉ូលីកាគ្រា ដែលមានក្មេងប្រុសម្នាក់បើកម៉ូតូលក់លៀសហាលមកបុករថយន្តនាងបណ្តាលឲ្យខ្ទេចទ្វារចំហៀងខាងស្តាំហើយ បែជាមិនទាមទារសំណង១រៀលពីក្មេងប្រុសនោះព្រោះតែក្តីអាណិត ។

កាលពីរលៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មានករណីរថយន្ដទំនើបRange Rover ស៊េរីឆ្នាំ២០១៥ ពណ៌ស ដែលគេដឹងថា មានតម្លៃប្រមាណ១៥ម៉ឺនដុល្លារអាមេរិក ។ រថយន្តនោះត្រូវបាន គេស្គាល់ថាជាកម្មសិទ្ធិរបស់អតីតតារាចម្រៀងផលិតកម្មRock និងជាម្ចាស់ហាង អិនខេ មូលិកា ប៊ីយូធី ត្រេឌីង ឯ .ក កញ្ញា ម៉ូលីកា នោះត្រូវបានក្មេងប្រុសវ័យ១៣ឆ្នាំ ម្នាក់ បើកម៉ូតូ កង់បីសម្រាប់ដឹកលក់លៀសហាលបុកចំហៀងខាងស្ដាំ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែកញ្ញាម៉ូលីកា មិនបានទាមទារប្រាក់សំណងពីក្មេងប្រុសដែលមិនទាន់គ្រប់អាយុបើកបរម៉ូតូ នោះ១រៀល ឡើយ គឺនាងគ្រាន់តែឲ្យក្មេងនោះសុំទោសជាសាធារណៈហើយទទួលស្គាល់កំហុសរបស់ខ្លួន ដែលបើកលឿនវ៉ាខាងស្ដាំធ្វើឲ្យបុករថយន្ដរបស់នាងរងការខូចខាតយ៉ាងដំណំនោះប៉ុណ្ណោះ ។

ក្មេងប្រុសដែលបុករថយន្ដទំនើបរបស់កញ្ញាម៉ូលីកា នោះបានលើកដៃសំពះ និងទទួលកំហុសចំពោះការបើកម៉ូតូបុកចំហៀងរថយន្ដតារាចម្រៀងរូបនេះហើយម៉ូលីកា ក៍បានឲ្យក្មេងប្រុសដែលរកស៊ីដឹកលក់លៀសហាលចិញ្ចឹមជីដូន ខណៈឪពុកម្ដាយរបស់គេនៅស្រុកកោះធំ ខេត្តកណ្ដាលនោះទៅផ្ទះវិញ ។ ក្រោយបញ្ចប់រឿងត្រឹមចុងក្រោយរថយនុ្ដរបស់ម៉ូលីកា ខូតខាតនឹងត្រូវធ្វើដោយខ្លួនឯង ចំណាយលុយជាច្រើនពាន់ដុល្លានោះម៉ូលីកាបានចាត់ទុកថារឿងនេះជាការរំដោះគ្រោះរបស់នាងទៅចុះ ។ ប៉ុន្តែនៅពេលយប់មិញ (ថ្ងៃទី៨ សីហា) អតីតតារាចម្រៀងផលិតកម្មRockរូបនេះថាគេងមិនលក់ព្រោះនឹករថយន្ដនាងដែលទើបទិញ កំពុងស្រលាញ់បែរជារងការខូចខាតបែបនេះទៅវិញ ។

ជាមួយគ្នានេះតារាចម្រៀងម៉ូលីកា បានប្រាប់អ្នកកាសែតនៅកន្លែងកើតហេតុថារថយន្ដRange Rover ព័ណសពាក់ស្លាកលេខ2BF-3777នោះជាឡានរបស់នាងមែនតែនៅថ្ងៃកើតហេតុនោះគឺបងប្រុសរបស់នាងជាអ្នកបើកបរជូនបុគ្គលឹកដើរលេងហើយដោយសារតែផ្លូវនោះស្ទះអីចឹងគាត់បើកយឺតៗប៉ុណ្ណោះ តែចៃដន្យអីក្មេងប្រុសជិះម៉ូតូកង់បីនេះបើកលឿនហើយវ៉ាស្ដាំ និងកៀរឡានរបស់នាងបណ្ដាលឲ្យខ្ទេចមួយចំហៀងខាងស្ដាំតែម្ដង ។

ចំណែកនាងវិញបានជិះរយន្ដផ្សេងមួយទៀតហើយគ្រាន់តែចុះពីលើរថយន្ដឃើញអ្នកបើកបរតូចហើយជិះម៉ូតូដឹកលៀសអីចឹងនាងមិនដឹងថាទារសំណងអីបានទេ គឺមានតែការអនុគ្រោះដល់ក្មេងប្រុសនោះដោយគ្មានសំណង១រៀលឡើយ ។ ប៉ុន្តែមូលហេតុដែលនាងតម្រូវឲ្យក្មេងប្រុសនោះសុំទោសនាងដោយសារតែក្មេងប្រុសនេះបុកឡាននាងខូចខ្ទខ្ទេចម៉ាចំហៀងស្ដាំទៅហើយបែរជាសាម្ភាសន៍ឲ្យទូរទស្សន៍មួយថា បងប្រុសរបស់នាងជាអ្នកបើកឡានបុកម៉ូតូគេទៅវិញ ។

ម៉ូលីកា ថានាងអស់ចិត្តនៅពេលដែលក្មេងប្រុសម្នាក់នោះសុំទោស និងចេះទទួលស្គាល់កំហុស ប៉ុន្តែឪពុកម្ដាយគ្រប់រូបមិនគូរណាបណ្ដោយឲ្យក្មេងទើបមានអាយុ១៣ឆ្នាំបើកបរបែបនេះទេ ព្រោះពេលបុកគេទៅតើយ៉ាងម៉េចបើមិនទាន់គ្រប់អាយុផងហ្នឹង? នាងថានេះប៉ះចំនាងដែលមានការអាណិតចំពោះក្មេងប្រុសនោះតែបើប៉ះអ្នកផ្សេងទាមទារសំណងតើគិតយ៉ាងម៉េចវិញព្រោះរថយន្ដនាងទិញកុម្មង់មកពីបរទេសថ្លៃគូសម ហើយការជួសជុសក៏ចំណាយលុយច្រើនដែរព្រោះត្រូវការបញ្ជាទិញគ្រឿងពីបរទេសមកដាក់ឲ្យដូចដើមវិញគឺខាតទាំងពេលវេលាទាំងថវិការ ។

មហាជនជាច្រើនបានសម្ដែងការកោតសរសើរនូវទឹកចិត្តមេត្តាធ័មរបស់តារាចម្រៀង ម៉ូលីកា ទៅលើក្មេងប្រុសដែលបើកម៉ូតូបុកឡាននាងខ្ទេចទ្វារស្ដាំនោះព្រោះបើប៉ះជាអ្នកជិះរថយន្ដទំនើបមួយចំនួនទៀតប្រហែលជាប្អូនប្រុស និងក្រុមគ្រូសារប្រាកដជាពិបាករកប្រាក់ជួលជុលឡានឲ្យគេជាមិនខាន ។

គូរបញ្ជាក់ថាម៉ូលីកា ត្រូវបានគេស្គាល់ និងល្បីឈ្មោះលើបណ្តាញសង្គមផងដែរក្រោយពីនាងបានចាប់ផ្ដើមពីទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះរកស៊ីលក់ជើងមាន់តាមOnlineហើយនាងឈានទៅបើកហាងរក្សារសម្រស់”អិនខេ មូលិកា ប៊ីយូធី ត្រេឌីង ឯ.ក”ដែលចំណាយប្រាក់ដល់ទៅ១០ម៉ឺនដុល្លា ។ ម៉ូលីកា បានទិញរថយន្ដទំនើបRange Roverកាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០១៩ តម្លៃ១៥០០០០ដុល្លាបន្ថែមពីលើរថយន្ដLexus Rx450hតម្លៃជាង៧ម៉ឺនដុល្លា ។ នាងជាអ្នករកស៊ីលក់ផលិតផលរក្សារសម្រស់តាម Online ដ៍ជោគជ័យម្នាក់ដែលអ្នកលេងបណ្ដាញសង្គមជាច្រើនបានស្គាល់ និងគាំទ្ររអតីតតារាចម្រៀងRockរូបនេះថាជាតារាដែលមានរូបសម្រស់ស្អាតហើយចិត្តល្អថែមទៀតផង ៕ វឌ្ឍនា


ចែករំលែក៖