ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់ដឹកស្មៅតាមប្រលាយត្រឡប់ មកផ្ទះ ចៃដន្យអាក្រក់រអឹលជើងធ្លាក់ ទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នក ភូមិ នាំគ្នាចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ច មូលដ្ឋាន ខណៈប្រទះឃើញស្ត្រីម្នាក់ក្នុង ទឹកប្រលាយសង្ស័យធាក់កង់ រអឹលជើងបណ្ដាលឲ្យលង់ ស្លាប់តែម្ដង ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចប្រឡាយក្រវ៉ាតព្រំដែន នៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ សុក សាម៉េត អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងថ្ម ឃុំថ្ថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

ប្រភពបន្តថា បន្ទាប់ពីមាន សេចក្ដីរាយការណ៍ភ្លាម សមត្ថកិច្ចនគរបាលស្រុកពេទ្យមណ្ឌលសុខភាថ្នាធ្នង់ និងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាល ព្រមទាំងអាជ្ញាធរឃុំបាន ពិនិត្យសពជាច្រើនម៉ោង ទើបសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ដោយមិនមានស្លាកស្នាម អ្វីដែលសម្គាល់ជារឿងឃាដកម្មនោះទេ ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនឃើញមានស្ត្រីចំណាស់ម្នាក់ កំពុងជិះកង់ដឹកស្មៅលើភ្លឺស្រែ គោលបំណងត្រឡប់មកផ្ទះ ចៃដន្យរអឹលជើងជិះកង់ធ្លាក់ ទឹកប្រឡាយ ណាមួយទំនងជាមិនចេះហែលទឹក ក៏បណ្តាលឲ្យលង់ មិនមានអ្នកឃើញ ក៏ឈ្លក់ទឹកស្លាប់តែម្ដង ។

បច្ចុប្បន្នសាកសពត្រូវបាន សមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖