ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុក រថយន្ត ដឹកសុីម៉ង់ត៍ពីក្រោយបោកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានបោកក្បាលស្លាប់គួរឲ្យអោយអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូទៅបុករថយន្តដឹកមេសុីម៉ង់ត៍ពីក្រោយ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ខាងលើជិះម៉ូតូ ហុងដាបុិច ពណ័ស ខៀវពាក់ស្លាកលេខកណ្តាល1AB.3870 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទឺសដៅពីលិចទៅកើត បើកយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តដឹកមេសុីម៉ង់ត៍ ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវមិនមានដាក់ភ្លើងសញ្ញា មានក្បាលពណ៌បៃតង ពាក់ស្លាកលេខព្រះស៊ីហនុ3A.2568 ទឹសដៅស្របគ្នាបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ រីឯតៃកុងរថយន្តបាន បើកទ្វារចុះរត់ចេញពីកន្លែងកើត ហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការាធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លវច្បាប់។  ចំណែកសពរងគ្រោះខាងលើក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ឲ្យខាងដឹកសពយកទៅដំកល់នៅវត្តអង្គតាមិញ រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖