ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងស្តុកឈើប្រណីតពីរកន្លែងផ្សេងគ្នា ត្រូវកម្លាំងសមត្ថកិច្ចចម្រុះរកឃើញ ហើយបង្ក្រាបរឹបអូសទាំងស្រុង

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាបទីតាំងស្តុកឈើប្រណីតពីរកន្លែងផ្សេងគ្នា រឹបអូសបានរថយន្តកាមរីហើមមួយគ្រឿង និងឈើប្រណីតចំនួន៥រ៉ឺម៉កម៉ូតូយក្ខផងដែរ ។

ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥ ៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្តុកឈើប្រណីតលាក់ទុកពីរកន្លែងផ្សេងគ្នា ស្ថិតនៅចំណុចភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោក នូវ ដារ៉ា ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ក្នុងនោះមានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត កម្លាំងអធិការក្រុងបានលុងនិងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង ដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញានិងលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាប ។

រឹបអូសបានរថយន្តមួយគ្រឿង ម៉ាកកាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង ២A-០៤៣១ដែងតែងលួចដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ។

លោកស្នងការរងបន្តថា ក្រៅពីទីតាំងខាងលើនេះ មានផ្ទះមួយកន្លែងទៀតបានស្តុកឈើប្រណីត ដែលស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរនគិរី ហើយបានឆែកឆេររកឃើញឈើប្រណីតខុសច្បាប់ជាច្រើនដុំតូចៗចំនួន៥ រ៉ឺម៉កម៉ូតូយក្ស រួមទាំងតាបម៉ាសុីនឈូសជ្រាកឈើកែច្នៃចំនួនពីសម្រាបផងដែរ។

ក្រោយពីបង្ក្រាបបានវត្ថុតាងទាំងអស់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើធ្វើការរឹបអូសដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដោយមិនទាន់បានធ្វើការវាស់វែងនៅឡើយ។

សមត្ថកិច្ចចម្រុះបានបង្ហើបឱ្យដឹងថា ផ្ទះដែលស្តុកឈើប្រណីតមួយកន្លែងនោះ គឺម្ចាស់ផ្ទះឈ្មោះចែ រ៉ាន់ ហើយគាត់ក៏បានជួលផ្ទះនេះឱ្យគេស្នាក់នៅបន្ត ៕ ជីវ័ន្ត


ចែករំលែក៖